Close

ព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះ នឹងប្រារព្ធធ្វើនៅដើមខែឧសភា នៅក្រុងព្រៃវែង

ដោយ៖ Chhan Sreyka ​​ | 2 ម៉ោងមុន ព័ត៌មានជាតិ
ព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះ នឹងប្រារព្ធធ្វើនៅដើមខែឧសភា នៅក្រុងព្រៃវែង ព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះ នឹងប្រារព្ធធ្វើនៅដើមខែឧសភា នៅក្រុងព្រៃវែង

ភ្នំពេញ៖ ព្រះរាជពិធីច្រត់ព្រះនង្គ័ល នឹងប្រារព្ធធ្វើនៅ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៦ នៅទីព្រះស្រែ ទីលានកីឡាបាល់ទាត់សាលាតម្រង់ទិស វិទ្យាល័យព្រះអង្គឌួង ស្ថិតនៅភូមិលេខ៣ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

លោក ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងជាអនុប្រធានប្រចាំការ នៃគណៈកម្មការទទួលបន្ទុករៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័ល បានដឹកនាំកិច្ចប្រជុំ ដើម្បីពិភាក្សាអំពីភារកិច្ចត្រូវអនុវត្ត ក្នុងការរៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័ល នៅព្រឹកថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២៦ និងមានការអញ្ជើញចូលរួមពី លោក ហ៊ូធួក អភិបាលរងខេត្តព្រៃវែង តំណាងក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន រដ្ឋបាល រាជធានីភ្នំពេញ និងខេត្តពាក់ព័ន្ធ ។

ក្នុងឱកាសនោះ ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះសមាជិក សមាជិកាអង្គប្រជុំទាំងអស់ ដែលបានចូលរួមប្រជុំតាមការអញ្ជើញរបស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងបានលើកឡើងពីការងារ ចំពោះមុខ ដែលគ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានីភ្នំពេញ និងខេត្តពាក់ព័ន្ធ ត្រូវរួមសហការគ្នាដោយស្មារតីយកចិត្តទុក្ខដាក់ ដើម្បីរៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំ២០២៦។

ព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះ នឹងប្រារព្ធធ្វើនៅដើមខែឧសភា នៅក្រុងព្រៃវែង

លោក បានលើកយកគោលការណ៍សំខាន់ៗ សម្រាប់អនុវត្ត និងបានជម្រាបជូនអំពីខ្លឹមសារព្រះរាជកម្មវិធី ក៏ដូចជាការប្រព្រឹត្តទៅនៃព្រះរាជពិធីច្រត់ព្រះនង្គ័ល ឲ្យបានជោគជ័យនិងខ្ពង់ខ្ពស់បំផុត។

លោកឧបនាយករដ្ឋមន្ត្រី ឈិន កេតនា បានផ្តល់នូវអនុសាសន៍មួយចំនួនស្តីអំពី គម្រោងផែនការណែនាំលើកិច្ចការសំខាន់ៗជាច្រើនដូចជាការរៀបចំចាត់តាំងក្រុមពិធីការនៅតាមផ្លូវចូលទៅកាន់ទីតាំងសម្រាប់ប្រារព្ធព្រះរាជពិធី, រៀបចំទង់ជ្វាលីនៅទីតាំងព្រះពន្លាជ័យ, និងការងារសន្តិសុខសណ្តាប់ធ្នាប់ជាដើម ពិសេសការរៀបចំសាកល្បងព្រះរាជពិធីច្រត់ព្រះនង្គ័លនៅមុនថ្ងៃប្រារព្ធនូវព្រះរាជពិធី ដើម្បីធ្វើឲ្យព្រះរាជពិធីមានកិច្ចដំណើរការយ៉ាងល្អប្រសើរ និងខ្ពង់ខ្ពស់បំផុត។

លោក ឧបនាយករដ្ឋមន្រ្តី ឈិន កេតនា បានសំណូមពរដល់ គណៈកម្មការរៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័ល និងតំណាងក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តឱ្យសម្រេចបានលទ្ធផលល្អប្រសើរ។

សូមជម្រាបជូនថា ព្រះរាជពិធីច្រត់ព្រះនង្គ័លនាឆ្នាំនេះ លោក សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង ជាស្តេចមាឃ និងលោកជំទាវ ជុន បូរ៉ានី ជាមេហួ ជាព្រះរាជតំណាង ដង្ហែឆ្ពោះទៅកាន់ទីព្រះស្រែ៕

ព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះ នឹងប្រារព្ធធ្វើនៅដើមខែឧសភា នៅក្រុងព្រៃវែង