ប្រាក់ចំណេញសុទ្ធរបស់ Hyundai បានកើនឡើងជាង ៩០ភាគរយនៅក្នុងត្រីមាសទី១ ឆ្នាំនេះ
បរទេស៖ ក្រុមហ៊ុនផលិតរថយន្ត Hyundai បានប្រកាសបង្ហាញរបាយការណ៍ហរិញ្ញវត្ថុនៅត្រីមានទីមួយ ឆ្នាំ២០២៣ ដោយក្នុងនោះប្រាក់ចំណេញសុទ្ធបានកើនឡើងជាង៩០ភាគរយ។
នៅក្នុងត្រីមាសទីមួយនេះ ក្រុមហ៊ុន Hyundai លក់រថយន្តបានរហូតដល់ ១.០២លានគ្រឿន ដោយបានកើនឡើងប្រមាណជា ១៣.២ភាគរយបើធៀបទៅនឹងឆ្នាំមុន។
យោងតាមរបាយការណ៍បានបង្ហាញថា នៅត្រីមាសទីមួយឆ្នាំ២០២៣ ក្រុមហ៊ុន Hyundai រកប្រាក់ចំណេញសុទ្ធ ២.៦ពាន់លានដុល្លារអាមេរិក ដោយបានកើនឡើង ៩២.៤ភាគរយ បើធៀបទៅនឹងឆ្នាំមុន៕