Close

ជម្រើសជាតិនារីកម្ពុជា ប៉ះ ជម្រើសជាតិនារីហ្គាំ ត្រៀមពានរង្វាន់ AFC Women’s Asian Cup Australia 2026 Qualifiers

ដោយ៖ Chhan Sreyka ​​ | 8 ម៉ោងមុន កីឡា
ជម្រើសជាតិនារីកម្ពុជា ប៉ះ ជម្រើសជាតិនារីហ្គាំ ត្រៀមពានរង្វាន់ AFC Women’s Asian Cup Australia 2026 Qualifiers ជម្រើសជាតិនារីកម្ពុជា ប៉ះ ជម្រើសជាតិនារីហ្គាំ ត្រៀមពានរង្វាន់ AFC Women’s Asian Cup Australia 2026 Qualifiers

ក្រុមជម្រើសជាតិនារីកម្ពុជា ត្រូវប្រកួតតទល់នឹង ក្រុមជម្រើសជាតិនារីហ្គាំ នៅថ្ងៃ ពុធ ទី២៥ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ៧:០០ នាទីយប់ នាពហុកីឡដ្ឋានជាតិ (អូឡាំពិក) ដើម្បីត្រៀមការប្រកួត AFC Women’s Asian Cup Australia 2026 Qualifiers ដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ ។

មែនទែនទៅ ការប្រកួតមិត្តភាពអន្តរជាតិនេះ គឺជាឱកាសដ៏ល្អ សម្រាប់ក្រុមជម្រើសជាតិនារីកម្ពុជា ក្នុងការបង្ហាញសមត្ថភាព បង្កើនបទពិសោធន៍ប្រកួតអន្តរជាតិ ព្រមទាំងជាការត្រៀមខ្លួន សម្រាប់ព្រឹត្តិការណ៍ប្រកួត AFC Women’s Asian Cup Australia 2026 Qualifiers ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ ។

ជម្រើសជាតិនារីកម្ពុជា ប៉ះ ជម្រើសជាតិនារីហ្គាំ ត្រៀមពានរង្វាន់ AFC Women's Asian Cup Australia 2026 Qualifiers

គួរឱ្យដឹងផងដែរថានេះ ជាលើកដំបូង ដែលក្រុមជម្រើសជាតិនារីកម្ពុជា ជួបជាមួយក្រុមដែលឆ្លងទ្វីប ដូចជាជម្រើសជាតិនារីហ្គាំ ខណៈដែលកន្លងមក ជម្រើសជាតិនារីកម្ពុជា ជួបតែក្រុមនៅក្នុងតំបន់អាស៊ានដូចគ្នាតែប៉ុណ្ណោះ។

គួរបញ្ជាក់ថា សម្រាប់ព្រឹត្តិការណ៍ប្រកួត AFC Women’s Asian Cup Australia 2026 Qualifiers នេះ ម្ចាស់ផ្ទះកម្ពុជា ស្ថិតនៅពូល G ជាមួយហ្វីលីពីន ហុងកុង និងអារ៉ាប់បីសាអូឌីត៕

ជម្រើសជាតិនារីកម្ពុជា ប៉ះ ជម្រើសជាតិនារីហ្គាំ ត្រៀមពានរង្វាន់ AFC Women's Asian Cup Australia 2026 Qualifiers

អត្ថបទទាក់ទង