ក្រុមនារីកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ក្នុងជំនួបទី២ នៅ SEAN U19 Girls’ Championship
នៅ រសៀល ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥នេះ ក្រុមជម្រើសជាតិនារីកម្ពុជា អាយុក្រោម១៩ឆ្នាំ នឹងត្រូវប្រកួតទល់នឹងក្រុមជម្រើសជាតិនារីឥណ្ឌូណេស៊ី អាយុក្រោម១៩ឆ្នាំក្នុងជំនួបទី២ នៃពានរង្វាន់ ASEAN U19 Girls’ Championship 2025 វេលាម៉ោង ៣:០០នាទីរសៀល នាកីឡដ្ឋាន Dat Duc Stadium ប្រទេសវៀតណាម។
ក្នុងជំនួបបើកឆាក ក្រុមទាំងពីរសុទ្ធតែធ្វើមិនបានល្អដូចគ្នា ដោយ ក្រុមបាល់ទាត់នារី អាយុក្រោម១៩ឆ្នាំរបស់កម្ពុជា ដោយបានប្រកួតចាញ់ ម៉ាឡេស៊ី ក្នុងលទ្ធផល ៤-០ ខណៈ ឥណ្ឌូណេស៊ី ត្រូវបានក្រុមនារីថៃ លត់ ៦-១។
បច្ចុប្បន្ន ក្នុងពូលនេះ ថៃ ឈរលេខ១ និងម៉ាឡេស៊ី ឈរលេខ២ មាន ៣ពិន្ទុដូចគ្នា ខណៈកម្ពុជា ឈរលេខ៣ និងឥណ្ឌូណេស៊ី ឈរលេខ៤ មាន ០ពិន្ទុដូចគ្នា។
គួរបញ្ជាក់ថា ក្នុងពានរង្វាន់ខាងលើនេះ ក្រុមនារីកម្ពុជា ស្ថិតនៅក្នុងពូល B ជាមួយ ថៃ ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី ។ កម្ពុជា នឹងត្រូវជួបជាមួយថៃ នៅថ្ងៃទី១៣ មិថុនា ក្នុងប្រកួតបញ្ចប់ពូល ៕