ល្ងាចនេះ! ក្រុមជម្រើសជាតិនារីកម្ពុជា ប៉ះ ជម្រើសជាតិនារីហ្គាំ ក្នុងជំនួបមិត្តភាពអន្តរជាតិ
នៅល្ងាច ថ្ងៃ ពុធ ទី២៥ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ៧:០០ នាទី ក្រុមជម្រើសជាតិនារីកម្ពុជា ត្រូវប្រកួតតជាមួយ ក្រុមជម្រើសជាតិនារីហ្គាំ នាពហុកីឡដ្ឋានជាតិ (អូឡាំពិក) ក្នុងជំនួបមិត្តភាពអន្តរជាតិ ដើម្បីកម្ដៅសាច់ដុំ ត្រៀមការប្រកួត AFC Women’s Asian Cup Australia 2026 Qualifiers ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។
ការប្រកួតមិត្តភាពអន្តរជាតិនេះ គឺជាឱកាសដ៏ល្អ សម្រាប់ក្រុមជម្រើសជាតិនារីកម្ពុជា ក្នុងការបង្ហាញសមត្ថភាព ក៏ដូចជាការបង្កើនបទពិសោធន៍ប្រកួតអន្តរជាតិ ព្រមទាំងជាការត្រៀមខ្លួន សម្រាប់ព្រឹត្តិការណ៍ប្រកួត AFC Women’s Asian Cup Australia 2026 Qualifiers ខាងមុខនេះ។
មែនទែនទៅ នេះជាលើកដំបូងហើយ ដែលក្រុមជម្រើសជាតិនារីកម្ពុជា ជួបជាមួយក្រុមដែលឆ្លងទ្វីប ដូចជាជម្រើសជាតិនារីហ្គាំ ខណៈដែលកន្លងមក ជម្រើសជាតិនារីកម្ពុជា ជួបតែក្រុមនៅក្នុងតំបន់អាស៊ានដូចគ្នាតែប៉ុណ្ណោះ។
គួរបញ្ជាក់ថា សម្រាប់ព្រឹត្តិការណ៍ប្រកួត AFC Women’s Asian Cup Australia 2026 Qualifiers នេះ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ ខណៈម្ចាស់ផ្ទះកម្ពុជា ស្ថិតនៅពូល G ជាមួយហ្វីលីពីន ហុងកុង និងអារ៉ាប់បីសាអូឌីត៕