Close

ព្រះខ័នរាជស្វាយរៀង នឹងលើកពានលីគកំពូលកម្ពុជា ប្រសិនបើឈ្នះ ណាហ្គាវើលដ៍ ស្អែកនេះ

ដោយ៖ Chhan Sreyka ​​ | 4 ម៉ោងមុន កីឡា
ព្រះខ័នរាជស្វាយរៀង នឹងលើកពានលីគកំពូលកម្ពុជា ប្រសិនបើឈ្នះ ណាហ្គាវើលដ៍ ស្អែកនេះ ព្រះខ័នរាជស្វាយរៀង នឹងលើកពានលីគកំពូលកម្ពុជា ប្រសិនបើឈ្នះ ណាហ្គាវើលដ៍ ស្អែកនេះ

ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង មានភាគរយកាន់តែច្រើន ក្នុងការក្លាយជាម្ចាស់ជើងឯក បន្ទាប់ពីយកឈ្នះ ក្រុមបាល់ទាត់អង្គរថាយហ្គឺរ ក្នុងទឹកដីខ្លួនឯង នាកីឡដ្ឋានស្វាយរៀង ក្នុងសប្តាហ៍ទី២៩ ដោយលទ្ធផល ៦-១ ស្របពេលដែល ភ្នំពេញក្រោន ភ្លាត់ចាញ់ បឹងកេត ៤-៣ ។

គិតត្រឹមសប្តាហ៍ទី២៩នេះ ក្រុមព្រះខ័នរាជស្វាយរៀង ក្រោមការដឹកនាំរបស់គ្រូបង្វឹកអេស្ប៉ាញ លោក លោក Pep Munoz មាន ៧០ពិន្ទុ ដាច់ ភ្នំពេញក្រោន ៧ពិន្ទុ ខណៈការប្រកួតនៅសល់តែបីប្រកួតទៀតប៉ុណ្ណោះ។ ដូច្នេះ ព្រះខ័នរាជស្វាយរៀង ត្រូវការឈ្នះតែ១ប្រកួតប៉ុណ្ណោះ ដើម្បីគ្រងជើងឯកខេមបូឌានព្រីមៀរលីគ រដូវកាលនេះ ខណៈការប្រកួតបន្ទាប់ ពួកគេនឹងត្រូវលេងតទល់នឹង ក្រុមណាហ្គាវើលដ៍ របស់លោក ឃឹម បូរី នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ស្អែកនេះ ។

ចំពោះតារាងពិន្ទុ លីគកំពូលកម្ពុជា គិតត្រឹមសប្ដាហ៍ទី២៩នេះ ក្រុមព្រះខ័នរាជស្វាយរៀង ឈរកំពូលតារាង មាន ៧០ពិន្ទុ, ភ្នំពេញក្រោន ឈរលេខ២ មាន ៦៣ពិន្ទុ ខណៈ វិសាខា ឈរលេខ៣ មាន ៥៩ពិន្ទុ។ រីឯ ណាហ្គាវើលដ៍ ឈរលេខ៤ មាន ៤៣ពិន្ទុ, អង្គរថាយហ្គឺរ ឈរលេខ៥ មាន ៤០ពិន្ទុ ស្របពេលដែលបឹងកេត ឈរលេខ៦ មាន ៣៧ពិន្ទុ។

គិតត្រឹមសប្ដាហ៍ទី២៩នេះ ខ្សែប្រយុទ្ធរបស់ក្រុមសេះមាសវិសាខា កីឡាករ Ramon De Souza កំពុងឈរកំពូលតារាង ក្នុងនាមជាកីឡាករស៊ុតបញ្ជូលទីបានច្រើនជាងគេ ដោយមាន ១៨គ្រាប់ ខណៈ ខ្សែប្រយុទ្ធភ្នំពេញក្រោន RAFAEL ANDRES NIETO RONDON ឈរលេខ២ មាន ១៧គ្រាប់ ស្របពេលដែលកីឡាករភ្នំពេញក្រោន មួយរូបទៀត គឺ JELLE JOOST GOSELINK ឈរលេខ៣ មាន ១៦ពិន្ទុ។

គួរបញ្ជាក់ឱ្យដឹងផងដែរថា ការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ គ្រោងនឹងបញ្ចប់ទៅនាថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ ៕

អត្ថបទទាក់ទង