Close

រកឃើញក្រុមខ្លាំងចំនួន ១៤ កក់កៅអីឡើងទៅកាន់វគ្គ ១៦ក្រុមចុងក្រោយ FIFA Club World Cup

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២៥ កីឡា
រកឃើញក្រុមខ្លាំងចំនួន ១៤ កក់កៅអីឡើងទៅកាន់វគ្គ ១៦ក្រុមចុងក្រោយ FIFA Club World Cup រកឃើញក្រុមខ្លាំងចំនួន ១៤ កក់កៅអីឡើងទៅកាន់វគ្គ ១៦ក្រុមចុងក្រោយ FIFA Club World Cup

បន្ទាប់ពីប្រកួតគ្នាយ៉ាងស្វិតស្វាញ ពេលនេះ គេបានរកឃើញក្រុមខ្លាំងចំនួន ១៤ក្រុមហើយ ដែលកក់កៅអីទៅកាន់វគ្គ ១៦ក្រុមចុងក្រោយ នៃពានរង្វាន់ FIFA Club World Cup ឆ្នាំ២០២៥ ដែលរៀបចំឡើងនៅសហរដ្ឋអាមេរិក។

ក្នុងការប្រកួតចុងក្រោយ នៃពូល H កាលពីយប់មិញនេះ ក្រុមយកអាល្លឺម៉ង់ Dortmund បានយកឈ្នះ Ulsan Hyundai ក្នុងលទ្ធផល ១-0 ស៊ុតបញ្ជូលទីពីសំណាក់កីឡាករ Daniel Svensson ខណៈ Fluminense ស្មើ 0-0 ជាមួយ Mamelodi Sundowns។ ជាមួយនឹងលទ្ធផលទាំងនេះ Dortmund ឈរកំពូលតារាងមាន ៧ពិន្ទុ, Fluminense ស្ថិតនៅលេខ២ មាន ៥ពិន្ទុ ដឹកដៃគ្នាទៅកាន់វគ្គបន្ទាប់។

រកឃើញក្រុមខ្លាំងចំនួន១៤ កក់កៅអីឡើងទៅកាន់វគ្គ ១៦ក្រុមចុងក្រោយ FIFA Club World Cup

ចំណែកក្នុងពូល E ក្រុមពស់ខៀវ Inter Milan បានយកឈ្នះ River Plate ២-០ ខណៈក្រុម Monterrey របស់ក្លឹបម៉ិកស៊ិក ដែលមានខ្សែការពារកណ្តាល Sergio Ramos បានបំបាក់ក្រុមរបស់ជប៉ុន Urawa Red Diamonds ក្នុងលទ្ធផល ៤-០។ ជាមួយនឹងលទ្ធផលទាំងនេះ Inter Milan ឈរកំពូលតារាង មាន ៧ពិន្ទុ ខណៈ Monterrey មាន ៥ពិន្ទុ ដឹកដៃគ្នាទៅកាន់វគ្គបន្ទាប់។

ចំណែក្រុមចំនួន១០ផ្សេងទៀត ដែលបានកក់កៅអីរួចរាល់មានដូចជា៖ Palmeiras, Inter Miami, PSG, Botafogo, Benfica, Bayern, Flamengo, Chelsea, Juventus និង Man City ។

ការប្រកួតចុងក្រោយ នៃពូល H នៅថ្ងៃស្អែក នឹងកំណត់កៅអីចំនួនពីរ ដែលនៅសល់ ដើម្បីបង្រ្គប់ទាំង១៦ក្រុម។ បច្ចុប្បន្ន ក្រុមស្ដេចស Real Madrid និង Salzburg កំពុងនាំមុខគេ ដោយមាន ៤ពិន្ទុដូចគ្នា ប៉ុន្តែទាំងពីរបានស្មើ ១-១ និង 0-0 ជាមួយនឹងក្រុមចំណាត់ថ្នាក់លេខ៣ Al Hilal ។ នៅជុំចុងក្រោយ Real និង Salzburg នឹងឈានទៅវគ្គបន្ត ប្រសិនបើពួកគេស្មើគ្នា ២-២ ឬច្រើនជាងនេះ។ ប៉ុន្តែប្រសិនបើគូនេះ មានចាញ់ ឬ ឈ្នះ នោះ Al Hilal នឹងឡើងទៅកាន់វគ្គបន្ត ប្រសុនបើអាចយកឈ្នះ Pachuca។

រកឃើញក្រុមខ្លាំងចំនួន១៤ កក់កៅអីឡើងទៅកាន់វគ្គ ១៦ក្រុមចុងក្រោយ FIFA Club World Cup

នៅវគ្គ១៦ក្រុមចុងក្រោយនេះ មានជំនួបដ៏គួរឲ្យចាប់អារម្មណ៍មួយ ដោយ Lionel Messi តារាឆ្នើមរបស់ Inter Miami ជួបជាមួយក្លឹបចាស់របស់គាត់ PSG ខណៈបច្ចុប្បន្ន PSG កំពុងធ្វើព្យុះភ្លៀងនៅអឺរ៉ុប ដោយទើនតែលើកពាន UCL រដូវកាលនេះ។

គួរបញ្ជាក់ថា ការប្រកួតវគ្គ១៦ក្រុមចុងក្រោយ នឹងប្រព្រឹត្តទៅពីថ្ងៃទី ២៨ ខែមិថុនា ដល់ថ្ងៃទី ១ ខែកក្កដា។ បន្ទាប់មកវគ្គ ៨ក្រុមចុងក្រោយ នឹងធ្វើឡើងនៅថ្ងៃទី ៤ និង ៥ ខែកក្កដា។ រីឯ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នឹងធ្វើឡើងនៅថ្ងៃទី ៨ និង ៩ ខែកក្កដា ខណៈវគ្គផ្តាច់ព្រ័ត្រ នឹងធ្វើឡើងនៅកីឡដ្ឋាន MetLife រដ្ឋ New Jersey នៅថ្ងៃទី ១៣ ខែកក្កដា៕

រកឃើញក្រុមខ្លាំងចំនួន១៤ កក់កៅអីឡើងទៅកាន់វគ្គ ១៦ក្រុមចុងក្រោយ FIFA Club World Cup