Close

ទីបំផុត! យូឌៃ អូកាវ៉ា និង សឿត បារាំង សម្រេចចូលរួមជាមួយក្លិបព្រះខ័នរាជស្វាយរៀង

ដោយ៖ Chhan Sreyka ​​ | 9 ម៉ោងមុន កីឡា
ទីបំផុត! យូឌៃ អូកាវ៉ា និង សឿត បារាំង សម្រេចចូលរួមជាមួយក្លិបព្រះខ័នរាជស្វាយរៀង ទីបំផុត! យូឌៃ អូកាវ៉ា និង សឿត បារាំង សម្រេចចូលរួមជាមួយក្លិបព្រះខ័នរាជស្វាយរៀង

បន្ទាប់ពីចាកចេញពីក្លិបបាល់ទាត់ភ្នំពេញក្រោន ពេលនេះ ទាំង យូឌៃ អូកាវ៉ា និង សឿត បារាំង រកបានទ្រនំថ្មីហើយ ដោយទៅចូលរួមជាមួយក្លិបព្រះខ័នរាជស្វាយរៀង ម្ចាស់ជើងឯកលីគកំពូលកម្ពុជា រដូវកាល ២០២៤-២៥ និងជាគូប្រជែងរបស់ភ្នំពេញក្រោន ផងដែរ។

ខ្សែបម្រើមាឌល្អិត យូឌៃ អូកាវ៉ា បានចូលរួមជាមួយក្រុមដែលមានរហស្សនាមថា “សឹងក្រហម” តាំងពីឆ្នាំ ២០២១ មុនចាកចេញពីក្លិបវិញ នៅចុងបញ្ចប់រដូវកាលនេះ ដោយបង្ហាញខ្លួនឲ្យភ្នំពេញក្រោន សរុបចំនួន ៨៤ប្រកួត ស៊ុតបញ្ជូលទីបាន ១៩គ្រាប់ និងជួយឲ្យក្លិបឈ្នះពានរង្វាន់ជាច្រើន។

ទីបំផុត! យូឌៃ អូកាវ៉ា និង សឿត បារាំង សម្រេចចូលរួមជាមួយក្លិបព្រះខ័នរាជស្វាយរៀង

ចំណែកឯកីឡាករ សឿត បារាំង បានចូលរួមហ្វឹកហាត់ជាមួយក្រុមយុវជនថ្នាលភ្នំពេញក្រោន តាំងពីឆ្នាំ២០១១ រហូតដល់ឆ្នាំ ២០១៦ មុនត្រូវបានដំឡើងមកលេងក្រុមធំ ក្នុងឆ្នាំ២០១៦ ។ ក្នុងអាជីពបាល់ទាត់របស់កីឡាករវ័យ ២៥ឆ្នាំរូបនេះ ធ្លាប់លេងតែ២ក្លិបប៉ុណ្ណោះ ក្លិបសឹងក្រហមភ្នំពេញក្រោន និងធ្លាប់ត្រូវបានក្លិបដាក់ឲ្យអង្គរថាយហ្គឺរខ្ចីជើង ១រដូវកាល ផងដែរ ។

ទីបំផុត! យូឌៃ អូកាវ៉ា និង សឿត បារាំង សម្រេចចូលរួមជាមួយក្លិបព្រះខ័នរាជស្វាយរៀង

ដ្បិតតែភ្នំពេញក្រោន និងព្រះខ័នរាជជាគូរប្រជែងដ៏ស្វឹតស្វាញនៅលើទីលាន ប៉ុន្តែព្រះខ័នរាជស្វាយរៀង ធ្លាប់នាំចូលកីឡាករធ្លាប់លេងឱ្យភ្នំពេញក្រោន ៤រូបផងដែរ រួមមាន 𝗕𝗼𝗼𝘆𝘀𝗲𝗻 𝗦𝗵𝗮𝗻𝗲, 𝗬𝗲𝗼𝗻 𝗚𝗶-𝘀𝘂𝗻𝗴, 𝗝𝗼𝗻𝗻𝘆 𝗖𝗮𝗺𝗽𝗯𝗲𝗹𝗹 និងឡុង ភារ៉ាត ជាដើម ខណៈពេលនេះ ឡុង ភារ៉ាត បានត្រលប់ទៅរកត្រនំចាស់របស់ខ្លួនវិញ។

គួរបញ្ជាក់ថា បន្ទាប់ពីបញ្ចប់យុទ្ធនាការលីគកំពូលកម្ពុជា ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានចែកផ្លូវជាមួយកីឡាករឆ្នើមជាច្រើនរូប ដូចជា៖ ខ្សែបម្រើសញ្ជាតិប្រេស៊ីល GABRIEL SILVA COSTA , កីឡាករកូនកាត់ខ្មែរអាមេរិក ថេឡរ ឌឿន នីកូឡាស, BRENINHO, MATHEUS CELESTINO MORESCHE RODRIGUES និងកីឡាករ PABLO AUGUSTO ជាដើម៕

ទីបំផុត! យូឌៃ អូកាវ៉ា និង សឿត បារាំង សម្រេចចូលរួមជាមួយក្លិបព្រះខ័នរាជស្វាយរៀង