Close

ភ្នំពេញក្រោន ស្វាយរៀង និងវិសាខា កក់កៅអីទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ពានរង្វាន់ Hun Sen Cup

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី៣ ខែមេសា ឆ្នាំ២០២៥ កីឡា
ភ្នំពេញក្រោន ស្វាយរៀង និងវិសាខា កក់កៅអីទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ពានរង្វាន់ Hun Sen Cup ភ្នំពេញក្រោន ស្វាយរៀង និងវិសាខា កក់កៅអីទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ពានរង្វាន់ Hun Sen Cup

ក្រុមការពារដំណែងជើងឯកព្រះខ័នរាជស្វាយរៀង ក្រុមសឹងក្រហមភ្នំពេញក្រោន និងក្រុមសេះមាសវិខាសា បានកក់កៅអីទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ ពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ ឆ្នាំ២០២៤/២៥ (ថ្នាក់ជាតិ) ខណៈមួយក្រុមទៀត នឹងត្រូវរកឃើញនៅថ្ងៃនេះ។

មុនឡើងមកកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ លោក Pep Muñoz បានយកឈ្នះក្រុមគិរីវង់សុខសែនជ័យ ក្នុងលទ្ធផលទាំងពីរជើង ៥ ទល់នឹង ២ នៅវគ្គ៨ ក្រុមចុងក្រោយ ។

ចំណែកក្រុមសឹងក្រហមភ្នំពេញក្រោន ក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិអ៊ុយគ្រែន លោក Oleg Starynskyi បានយកឈ្នះ ក្រុមបាល់ទាត់ណាហ្គាវើលដ៍ របស់លោក ឃឹម បូរី សរុបលទ្ធផលទាំងពីរជើង ៤ ទល់នឹង ១។

ភ្នំពេញក្រោន ស្វាយរៀង និងវិសាខា កក់កៅអីទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ពានរង្វាន់ Hun Sen Cup

រីឯក្រុមសេះមាសវិសាខា ក្រោមការដឹកនាំរបស់គ្រូបង្វឹក លោក 𝗔𝗸𝗲𝗲𝗯 𝗧𝘂𝗻𝗷𝗶 𝗔𝘆𝗼𝘆𝗶𝗻𝗸𝗮 បានយកឈ្នះក្រុមកងយោធពលខេមរភូមិន្ទ របស់លោក ភា សុភ័ក្រ្តា យ៉ាងងាយស្រួល ក្នុងលទ្ធផលទាំងពីរជើង ៦ ទល់នេង ២ ខណៈការប្រកួតជើងទី១ ស្មើគ្នា ២-២ និងជើហទី២ បានលត់ក្រុម ក្រុមកងយោធពលខេមរភូមិន្ទ ក្នុងលទ្ធផល ៤-០។

នៅសល់មួយគូរទៀត គឺជាការជួបគ្នារវាង ក្រុមនាគខៀវបឹងកេត ត្រូវតតាំងជាមួយក្រុម អាយ អេស អាយ ដង្កោសែនជ័យ នៅថ្ងៃទី០៣ ខែមេសា នៅឯពហុកីឡដ្ឋានជាតិ អូឡាំពិក អ្នកឈ្នះនឹងត្រូវឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

គួរបញ្ជាក់ថា ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ ឆ្នាំ២០២៤/២៥ (ថ្នាក់ជាតិ) នេះ ក្រុមបាល់ទាត់ភ្នំពេញក្រោន ប៉ះ វិសាខា ខណៈ ព្រះខ័នរាជស្វាយរៀង រងចាំជួបអ្នកឈ្នះ រវាង បឹងកេត និង អាយ អេស អាយ ដង្កោសែនជ័យ ៕

ភ្នំពេញក្រោន ស្វាយរៀង និងវិសាខា កក់កៅអីទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ពានរង្វាន់ Hun Sen Cup
ភ្នំពេញក្រោន ស្វាយរៀង និងវិសាខា កក់កៅអីទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ពានរង្វាន់ Hun Sen Cup