Close

តើ បឹងកេត ឬ ភ្នំពេញក្រោន ជាអ្នកឈ្នះនៅជំនួប The Classic Match ក្នុងការប្រកួតលីគ CPL រសៀលនេះ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសុក្រ ទី២៣ ខែសីហា ឆ្នាំ២០២៤ កីឡា
តើ បឹងកេត ឬ ភ្នំពេញក្រោន ជាអ្នកឈ្នះនៅជំនួប The Classic Match ក្នុងការប្រកួតលីគ CPL រសៀលនេះ តើ បឹងកេត ឬ ភ្នំពេញក្រោន ជាអ្នកឈ្នះនៅជំនួប The Classic Match ក្នុងការប្រកួតលីគ CPL រសៀលនេះ

ការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ (Cambodia Premier League 2024-25) បានឈានចូលសប្តាហ៍ទី៣ ដោយនៅថ្ងៃ សុក្រ ទី២៣ ខែសីហា វេលាម៉ោង ៦៖០០នាទីយប់ មានជំនួបដ៏ធំប្រចាំសប្ដាហ៍ ពោលគឺជាការប៉ះគ្នា រវាងក្រុមសឹងក្រហមភ្នំពេញក្រោន និងក្រុមនាគខៀវបឹងកេត ដែលនេះជាជំនួប The Classic Match ។

២ប្រកួតរបស់ភ្នំពេញក្រោន គឺឈ្នះទាំង២ មាន ៦ពិន្ទុ ពោលគឺ ក្នុងសប្តាហ៍ទី១ បានយកឈ្នះ ក្រុមខ្លាំងវិសាខា ក្នុងលទ្ធផល ៤-២ និងបន្តយកឈ្នះម្ចាស់ផ្ទះកងយោធពលខេមរភូមិន្ទ ក្នុងលទ្ធផល ២-១។

ចំណែកឯក្រុមបឹងកេត នេះជាការលេងប្រកួតទី២របស់ពួកគេ បន្ទាប់ពីប្រកួតដំបូង បានយកឈ្នះក្រុមម្ចាស់ផ្ទះគិរីវង់សុខសែនជ័យ ក្នុងលទ្ធផល ២-១ កាលពីថ្ងៃសៅរ៍ ទី១៧ ខែសីហា។ ដូច្នេះក្រុមបឹងកេត មាន ៣ពិន្ទុ ក្នុងលីគ និងឈរនៅចំណាត់លេខ៤ ផងដែរ ក្នុងចំណោម ១១ក្រុម។

តើ បឹងកេត ឬ ភ្នំពេញក្រោន ជាអ្នកឈ្នះនៅជំនួប The Classic Match ក្នុងការប្រកួតលីគ CPL រសៀលនេះ

ប្រវត្តិជួបគ្នា៖ ក្រុមទាំងពីរនេះ ធ្លាប់ជួបគ្នាច្រើនលើកមកហើយ តែបើគិតតែការជួបគ្នាក្នុងលីគកំពូលកម្ពុជា គិតចាប់តាំងពីឆ្នាំ២០២២មក ពួកគេធ្លាប់ជួបគ្នាចំនួន ៨ដង ក្នុងនោះ ភ្នំពេញក្រោន ធ្វើបានល្អជាង ដោយឈ្នះ ៥ ស្មើ២ និងចាញ់១ ខណៈការជួបគ្នាលើកចុងក្រោយកាលពីរដូវកាលមុន ភ្នំពេញក្រោន លុតក្រុមបឹងកេត ក្នុងលទ្ធផល ៥-០។

ការប្រកួតដ៏ជក់ចិត្តស្អែកនេះ នឹងធ្វើឡើងនៅកីឡដ្ឋាន Smart RSN ដែលជាផ្ទះរបស់ភ្នំពេញក្រោន ខណៈការប្រកួតធ្វើឡើងនៅវេលាម៉ោង ១៨៖០០នាទីល្ងាច។ ដូច្នេះសូមអ្នកគាំទ្រចូលរួមទស្សនាទាំងអស់គ្នា ដើម្បីលើកទឹកចិត្តក្រុមទាំង២។

គួរបញ្ជាក់ផងដែរថា គិតត្រឹមសប្ដាហ៍ទី២ ក្រុមព្រះខ័នរាជស្វាយរៀង ដែលជាក្រុមការពារដំណែងជើងឯក បន្ដឈរកំពូលតារាងបណ្ដោះអាសន្ន មាន ៦ពិន្ទុ ភ្នំពេញក្រោន ឈរលេខ២ និងណាហ្គាលវើលដ៍ ឈរលេខ៣ មាន៦ពិន្ទុដូចគ្នា ខណៈបឹងកេត ឈរលេខ៤ មាន ៣ពិន្ទុ៕

តើ បឹងកេត ឬ ភ្នំពេញក្រោន ជាអ្នកឈ្នះនៅជំនួប The Classic Match ក្នុងការប្រកួតលីគ CPL រសៀលនេះ