Close

លីគកំពូលកម្ពុជា៖ ភ្នំពេញក្រោន ជាក្រុមតែមួយគត់ឈ្នះគ្រប់ការប្រកួត គិតត្រឹមសប្ដាហ៍ទី៦

ដោយ៖ Chhan Sreyka ​​ | ថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០២៤ កីឡា
លីគកំពូលកម្ពុជា៖ ភ្នំពេញក្រោន ជាក្រុមតែមួយគត់ឈ្នះគ្រប់ការប្រកួត គិតត្រឹមសប្ដាហ៍ទី៦ លីគកំពូលកម្ពុជា៖ ភ្នំពេញក្រោន ជាក្រុមតែមួយគត់ឈ្នះគ្រប់ការប្រកួត គិតត្រឹមសប្ដាហ៍ទី៦

កាលពីយប់ថ្ងៃអាទិត្យ ទី២២ ខែកញ្ញា ឆ្នាំ២០២៤ ម្សិលមិញនេះ ការប្រកួតជើងឯកលីគកំពូលកម្ពុជា ឬខេមបូឌានព្រីមៀរលីគ (CPL) បានបញ្ចប់សប្ដាហ៍ទី៦ ហើយ ដោយក្នុងនោះ ក្រុមសឹងក្រហមភ្នំពេញក្រោន ឡើងមកឈរកំពូលតារាងបណ្ដោះអាសន្ន ខណៈព្រះខ័នរាជស្វាយរៀង ធ្លាក់មកឈរលេខ២។

កាលពីម្សិលមិញនេះ មានការប្រកួតចំនួន៤គូ ដោយក្នុងនោះគេសង្កេតឃើញថា ក្រុមបាល់ទាត់ភ្នំពេញក្រោន នៅតែបន្តភាពខ្លាំងរបស់ខ្លួន ដោយបន្តឈ្នះ៥ប្រកួតជាប់គ្នា ស្របពេលដែលអង្គរថាយហ្គឺររងបរាជ័យលើកដំបូង ខណៈគីរីវង់សុខសែនជ័យ រកបានពិន្ទុលើកដំបូង។

លីគកំពូលកម្ពុជា ៖ ភ្នំពេញក្រោន ជាក្រុមតែមួយគត់ឈ្នះគ្រប់ការប្រកួត គិតត្រឹមសប្ដាហ៍ទី៦

ខាងក្រោមនេះជាលទ្ធផលការប្រកួតកាលពីថ្ងៃអាទិត្យ ទី២២ ខែកញ្ញា ឆ្នាំ២០២៤៖
– គីរីវង់សុខសែនជ័យ ១-១ ក្រុមបាល់ទាត់ឡាយ្វ ខេត្តព្រះសីហនុ
– កងយោធពលខេមរភូមិន្ទ ៣-១ ក្រសួងមហាផ្ទៃ
– វិសាខា ២-១ អង្គរថាយហ្គឺរ
– ណាហ្គាវើលដ៍ ២-៦ ភ្នំពេញក្រោន ។

គួរបញ្ជាក់ថា គិតត្រឹមសប្ដាហ៍ទី៦ នេះ ក្រុមភ្នំពេញក្រោន កំពុងឈរកំពូលតារាងមាន ១៥ពិន្ទុ ខណៈព្រះខ័នរាជស្វាយរៀង កំពុងឈរលេខ២ មាន ១២ពិន្ទុ ស្មើគ្នាជាមួយក្រុម វិសាខា និងអង្គរថាយហ្គឺរ៕

លីគកំពូលកម្ពុជា ៖ ភ្នំពេញក្រោន ជាក្រុមតែមួយគត់ឈ្នះគ្រប់ការប្រកួត គិតត្រឹមសប្ដាហ៍ទី៦
លីគកំពូលកម្ពុជា ៖ ភ្នំពេញក្រោន ជាក្រុមតែមួយគត់ឈ្នះគ្រប់ការប្រកួត គិតត្រឹមសប្ដាហ៍ទី៦