Close

គ្រូបង្វឹកក្រុមគោព្រៃកម្ពុជា៖ ខ្ញុំពិតជាសោកស្ដាយ ចំពោះលទ្ធផល ខ្ញុំទទួលខុសត្រូវជាមួយលទ្ធផលនេះទាំងស្រុង

ដោយ៖ Chhan Sreyka ​​ | ថ្ងៃពុធ ទី២៦ ខែមីនា ឆ្នាំ២០២៥ កីឡា
គ្រូបង្វឹកក្រុមគោព្រៃកម្ពុជា៖ ខ្ញុំពិតជាសោកស្ដាយ ចំពោះលទ្ធផល ខ្ញុំទទួលខុសត្រូវជាមួយលទ្ធផលនេះទាំងស្រុង គ្រូបង្វឹកក្រុមគោព្រៃកម្ពុជា៖ ខ្ញុំពិតជាសោកស្ដាយ ចំពោះលទ្ធផល ខ្ញុំទទួលខុសត្រូវជាមួយលទ្ធផលនេះទាំងស្រុង

កាលពីម្សិលមិញនេះ ក្រុមជម្រើសជាតិកម្ពុជា ក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិជប៉ុន លោក Koji Gyotoku បានប្រកួតចាញ់ក្រុមជម្រើសជាតិអារូបា ដែលហោះមកពីដែនកោះក្នុងទ្វីបអាមេរិកខាងត្បូង ក្នុងលទ្ធផល ១-២ ក្នុងជំនួបរកួតមិត្តភាពអន្តរជាតិ ក្នុងថ្ងៃ FIFA DAY។

ការប្រកួតដែលធ្វើឡើងនៅពហុកីឡដ្ឋានជាតិ (អូឡាំពិក) ក្រុមម្ចាស់ផ្ទះកម្ពុជា ហាក់ធ្វើមិនបានល្អនោះទេ ពោលគឺកម្ពុជា ត្រូវបាលរបូតគ្រាប់បាល់រហូតដល់២គ្រាប់ ត្រឹមតែ ១១ នាទីប៉ុណ្ណោះ។ ហើយរឿងដែលកាន់តែអាក្រក់ជាងនេះទៅទៀតនោះ ក្នុងប្រកួតដ៏គួរឲ្យធុញទ្រាន់នេះ កីឡាករកម្ពុជាចំនួន២រូប ត្រូវបានអាជ្ញាកណ្ដាលផ្ដល់ជូនកាត់ក្រហម ដែលនេះ ជាកំណត់ត្រាដ៏អាក្រក់បំផុតមិនធ្លាប់មានពីមុនមក សម្រាប់ក្រុមជម្រើសជាតិកម្ពុជាយើង។

គ្រូបង្វឹកក្រុមគោព្រៃកម្ពុជា៖ ខ្ញុំពិតជាសោកស្ដាយ ចំពោះលទ្ធផល ខ្ញុំទទួលខុសត្រូវជាមួយលទ្ធផលនេះទាំងស្រុង

លទ្ធផលនេះ បានធ្វើឲ្យអ្នកគាំទ្រ បង្ហាញការមិនពេញចិត្តទាល់តែសោះ ដ្បិត កម្ពុជា មានចំណាត់ថ្នាក់ក្នុង FIFA RANKING ល្អជាង ក្រុមជម្រើសជាតិអារូបា រហូតដល់ទៅ១៥លេខ ពោលគឺកម្ពុជា ស្ថិតនៅលេខ១៨០ ខណៈ អារូបា ឈរនៅលេខរៀង ១៩៥។

រឿងដែលកាន់តែឈឺចាប់ជាងនេះទៅទៀតនោះគឺក្រុមជម្រើសជាតិអារូបា លេខមិនដែលឈ្នះប្រទេសណាឡើយក្នុងរយះពេលជាងមួយឆ្នាំមកនេះ ខណៈនេះជាជ័យជំនះលើកដំបូងហើយសម្រាប់ក្រុមដែលមកពីដែនកោះមួយនេះ។

យ៉ាងណា ក្រោយចប់ការប្រកួត គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា លោក Koji Gyotoku បានសុំទោសទៅកាន់អ្នកគាំទ្រ និងទទួលខុសត្រូវ ចំពោះលទ្ធផលដ៏អាក្រក់មួយនេះ។

«ខ្ញុំពិតជាសោកស្ដាយ ចំពោះលទ្ធផល ខ្ញុំទទួលខុសត្រូវជាមួយលទ្ធផលនេះទាំងស្រុង និងសុំទោសអ្នកគាំទ្រផងដែរ ជាក់ស្ដែងខ្ញុំចង់ចាប់ផ្ដើម ១១នាក់ ហើយបញ្ចប់វិញជាមួយ ១១នាក់ ប៉ុន្តែវាអត់ដូចអ្វីដែលយើងរំពឹងទុក។ បញ្ហារបស់យើងចាប់ផ្ដើមតង់ទី១ភ្លាម យើងគ្រប់គ្រងបាល់បានច្រើន ប៉ុន្តែពេលបាត់បាល់គេវាយបក គេមានប្រយុទ្ធកាយសម្បទាល្អ យើងអត់អាចបិទគេបាន ធ្វើឱ្យយើងបាត់គ្រាប់រហូតដល់ ២គ្រាប់»។ នេះជាការលើកឡើងរបស់ លោក Koji។

គ្រូបង្វឹកក្រុមគោព្រៃកម្ពុជា៖ ខ្ញុំពិតជាសោកស្ដាយ ចំពោះលទ្ធផល ខ្ញុំទទួលខុសត្រូវជាមួយលទ្ធផលនេះទាំងស្រុង
ជាមួយគ្នានេះ ខ្សែបម្រើ Nick Taylor ដែលរកពបានគ្រាប់បាល់មួយគ្រាប់បានលើកឡើង បន្ទាប់ពីចប់ការប្រកួតថា៖« គ្មានពាក្យអ្វីត្រូវនិយាយទេ យើងលេងអន់ អន់ខ្លាំងមែនទែន គ្រូបង្វឹក កីឡាករ អ្នកគាំទ្រ សុទ្ធតែដឹងរឿងនេះ»។

គួររំលឹកថា មុនការប្រកួតជាមួយកម្ពុជា កីឡាករ Nickenson Paul របស់អារូបា
និយាយថា”៖«កីឡាករបាល់ទាត់កម្ពុជា គឺជាកីឡាករបាល់ទាត់អាជីពពិតប្រាកដ ពីព្រោះពួកគេហ្វឹកហាត់បាល់ទាត់ 𝟐𝟒/𝟕 ដោយហ្វឹកហាត់បាល់ទាត់តែមួយគត់ ចំណែកកីឡាករអារូបាយើងវិញ គឺទំនេរពីការហ្វឹកហាត់បាល់ទាត់ ពួកយើងគឺត្រូវធ្វើការងារក្រៅបន្ថែមទៀត»៕

គ្រូបង្វឹកក្រុមគោព្រៃកម្ពុជា៖ ខ្ញុំពិតជាសោកស្ដាយ ចំពោះលទ្ធផល ខ្ញុំទទួលខុសត្រូវជាមួយលទ្ធផលនេះទាំងស្រុង
គ្រូបង្វឹកក្រុមគោព្រៃកម្ពុជា៖ ខ្ញុំពិតជាសោកស្ដាយ ចំពោះលទ្ធផល ខ្ញុំទទួលខុសត្រូវជាមួយលទ្ធផលនេះទាំងស្រុង

អត្ថបទទាក់ទង