Close

តើគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា និយាយអ្វីខ្លះ មុនជួប វៀតណាម ល្ងាចនេះ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃពុធ ទី១៩ ខែមីនា ឆ្នាំ២០២៥ កីឡា
តើគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា និយាយអ្វីខ្លះ មុនជួប វៀតណាម ល្ងាចនេះ តើគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា និយាយអ្វីខ្លះ មុនជួប វៀតណាម ល្ងាចនេះ

ក្រុមជម្រើសជាតិកម្ពុជា ក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិជប៉ុន លោក Koji Gyotoku នឹងប្រកួតមិត្តភាពអន្តរជាតិ ជាមួយក្រុមជម្រើសជាតិវៀតណាម នៅល្ងាច ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥នេះ វេលាម៉ោង ៧:៣០នាទីយប់ នាកីឡដ្ឋាន Gò Đậu, ខេត្ត Binh Duong ប្រទេសវៀតណាម។

យ៉ាងណាមុនការប្រកួតមកដល់ លោក Koji Gyotoku បានបង្ហាញពីចំណាប់អារម្មណ៍របស់លោក ដោយលើកឡើងថា សម្រាប់ការប្រកួតនេះ ក្រុមរបស់យើង នឹងខំប្រឹងឱ្យអស់ពីសមត្ថភាព ដើម្បីបង្ហាញពីកម្រិតរបស់យើងទៅកាន់អ្នកគាំទ្រ។

តើគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា និយាយអ្វីខ្លះ មុនជួប វៀតណាម ល្ងាចនេះ

ថ្លែងនៅក្នុងសន្និសីទសារព័ត៌ មុនការប្រកួត នៅកីឡដ្ឋាន Go Dau កាលពីរសៀលថ្ងៃទី១៨ ខែមីនា លោក Koji Gyotoku បាននិយាយថា៖« សួស្ដីខ្ញុំឈ្មោះ KOJI GYOTOKU ជាគ្រូបង្គោលរបស់ក្រុមជម្រើសជាតិកម្ពុជា ពួកយើងរីករាយណាស់ ដែលបានមកដល់ទីនេះ ។ សម្រាប់ការប្រកួតទល់នឹងក្រុមជម្រើសជាតិវៀតណាម នៅថ្ងៃស្អែកនេះ ពួកយើងពិតជាចង់ឈ្នះ ប៉ុន្តែវាពិតជាមិនងាយស្រួលទេ ព្រោះក្រុមជម្រើសជាតិវៀតណាម ជាម្ចាស់ជើងឯកពានរង្វាន់ក្នុងតំបន់ និងជាក្រុមដែលល្អបំផុតមួយក្នុងតំបន់អាស៊ាន។ សម្រាប់ការប្រកួតនេះ ក្រុមរបស់យើងនឹងខំប្រឹងឱ្យអស់ពីសមត្ថភាព ដើម្បីបង្ហាញពីកម្រិតរបស់យើងទៅកាន់អ្នកគាំទ្រ»។

លោក KOJI បានបន្ថែមថា ៖«Xuan Son ជាកីឡាករល្អ យើងចង់មានឱកាសលេងជាមួយគាត់ ដើម្បីឲ្យកីឡាករកម្ពុជាអាចប្រកួតប្រជែង និងរៀនបាន។ ប៉ុន្តែនៅពេលដែលយើងដឹងថាកីឡាកររូបនេះរបួស ហើយមិនអាចចូលរួមបាន យើងពិតជាសោកស្តាយណាស់។ ទោះជាយ៉ាងណាក៏ដោយ វៀតណាម មានកីឡាករល្អៗជាច្រើនទៀត ដែលក្នុងនោះខ្ញុំចាប់អារម្មណ៍នឹងកីឡាករ Nguyen Ho ខ្លាំងណាស់»។

គួរបញ្ជាក់ថា បន្ទាប់ពីការប្រកួតជាមួយវៀតណាម ក្រុមគោព្រៃកម្ពុជា នឹងប្រកួតមិត្តភាពអន្តរជាតិ ជាមួយក្រុមជម្រើសជាតិអារូបា (Aruba) ដែលមកពីទ្វីបអាមេរិកខាងត្បូង នាថ្ងៃអង្គារ ទី២៥ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក)៕

តើគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា និយាយអ្វីខ្លះ មុនជួប វៀតណាម ល្ងាចនេះ

អត្ថបទទាក់ទង