Close

គ្រូ​បង្កោល​ក្រុម​គោព្រៃ​កម្ពុជា​៖​ ហុងកុង​ ជាក្រុម​ខ្លាំង​ ប៉ុន្តែ​ពួក​យើង​ក៏​នឹង​ខំប្រឹង​ដូច​គ្នា​ ដេីម្បី​យក​ជ័យជម្នះ​ជូន​អ្នក​គាំទ្រ​កម្ពុជា​

ដោយ៖ Chhan Sreyka ​​ | ថ្ងៃអង្គារ ទី១៥ ខែតុលា ឆ្នាំ២០២៤ កីឡា
គ្រូ​បង្កោល​ក្រុម​គោព្រៃ​កម្ពុជា​៖​ ហុងកុង​ ជាក្រុម​ខ្លាំង​ ប៉ុន្តែ​ពួក​យើង​ក៏​នឹង​ខំប្រឹង​ដូច​គ្នា​ ដេីម្បី​យក​ជ័យជម្នះ​ជូន​អ្នក​គាំទ្រ​កម្ពុជា​ គ្រូ​បង្កោល​ក្រុម​គោព្រៃ​កម្ពុជា​៖​ ហុងកុង​ ជាក្រុម​ខ្លាំង​ ប៉ុន្តែ​ពួក​យើង​ក៏​នឹង​ខំប្រឹង​ដូច​គ្នា​ ដេីម្បី​យក​ជ័យជម្នះ​ជូន​អ្នក​គាំទ្រ​កម្ពុជា​

លោក Koji Gyotoku គ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជា បានបង្ហាញពី ចំណាប់អារម្មណ៍ ក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួតជាមួយ ហុងកុង​ នៅម៉ោង៧ យប់​នេះ ក្នុងការប្រកួត​មិត្ត​ភាព​អន្តរជាតិ​ ដែល​ធ្វើ​ឡើង​នៅ​ ហុងកុង​។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន លោក Koji Gyotoku បានគូសបញ្ជាក់ថា៖« សួស្ដីខ្ញុំឈ្មោះ KOJI GYOTOKU ជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិកម្ពុជា។ ពួកយើងរីករាយណាស់ដែល បានមកប្រកួតនៅទីនេះ។ ខ្ញុំបានមកកាន់ដំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា១០ថ្ងៃប៉ុណ្ណោះ មុនការ ប្រកួតជាមួយឆាយនីស តៃប៉ិ ប៉ុន្តែពួកយើងពិតជាធ្វើបានល្អក្នុងការប្រកួតមួយនោះ »។

គ្រូ​បង្កោល​ក្រុម​គោព្រៃ​កម្ពុជា​៖​ ហុងកុង​ ជាក្រុម​ខ្លាំង​ ប៉ុន្តែ​ពួក​យើង​ក៏​នឹង​ខំប្រឹង​ដូច​គ្នា​ ដេីម្បី​យក​ជ័យជម្នះ​ជូន​អ្នក​គាំទ្រ​កម្ពុជា​

លោកបានសង្គត់ធ្ង់ថា ៖«ជាការពិតណាស់ហុងកុងជាក្រុមមួយខ្លាំង ពួកគេខ្លាំងជាងឆាយនីស តៃប៉ិ ទៅទៀត ពួកគេលេងបានល្អ និង មានកីឡាករល្អៗច្រើន ប៉ុន្តែពួកយើងក៏នឹងខំប្រឹងដូចគ្នា ដើម្បីយកជ័យជម្នះជូនអ្នកគាំទ្រកម្ពុជា»។

គួរបញ្ជាក់ថា មុនប៉ះ​ក្រុមជម្រើស​ជាតិ​ហុងកុង​ ក្រុមជម្រើស​ជាតិ​កម្ពុជា​ បាន​យក​ឈ្នះ​ ក្រុម​ជម្រើស​ជាតិ​ ឆាយនីស​ តៃប៉ិ​ ក្នុង​លទ្ធផល​ ៣​-២​ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​ ៕

គ្រូ​បង្កោល​ក្រុម​គោព្រៃ​កម្ពុជា​៖​ ហុងកុង​ ជាក្រុម​ខ្លាំង​ ប៉ុន្តែ​ពួក​យើង​ក៏​នឹង​ខំប្រឹង​ដូច​គ្នា​ ដេីម្បី​យក​ជ័យជម្នះ​ជូន​អ្នក​គាំទ្រ​កម្ពុជា​