Close

Real Madrid ឡើងទៅជួប Arsenal វគ្គ ៨ក្រុមចុងក្រោយ Champions League

ដោយ៖ Chhan Sreyka ​​ | 11 ម៉ោងមុន កីឡា
Real Madrid ឡើងទៅជួប Arsenal វគ្គ ៨ក្រុមចុងក្រោយ Champions League Real Madrid ឡើងទៅជួប Arsenal វគ្គ ៨ក្រុមចុងក្រោយ Champions League

ក្រុមការពារតំណែងជើងឯកអធិរាជស Real Madrid ឡើងទៅជួប ក្រុមកាំភ្លើងធំ Arsenal នៅវគ្គ ៨ក្រុមចុងក្រោយ ពានរង្វាន់កំពូលអឺរ៉ុប Champions League ក្រោយទំលាក់ At Madrid ដោយបាល់ប៉េណាល់ទីកាត់សេចក្ដី កាលពីយប់មិញ។

កាលពីជើងទី១ ក្រុម Real Madrid បានយកឈ្នះ At Madrid ក្នុងលទ្ធផល ១-០ ប៉ុន្តែនៅជើងទី២ កាលពីយប់មិញនេះ ម្ចាស់ផ្ទះ At Madrid បានយកឈ្នះ ១-០ វិញ ដែលធ្វើឲ្យការប្រកួតត្រូវលេងបន្ថែមម៉ោង ១៥នាទី ២ដង។ តែទោះបីជាយ៉ាងណា ក្រុមទាំង២ នៅតែមិនអាចធ្វើអីគ្នាបាន ជាហេតុនាំឲ្យឈានដល់បាល់ប៉េណាល់ទីកាត់សេចក្ដី ជាលទ្ធផល Real Madrid បានយកឈ្នះ At Madrid ដោយបាល់ប៉េណាល់ទី ៤-៣ ហើយត្រូវឡើងទៅជួប Arsenal នៅបន្ត៨ក្រុម។

Real Madrid ឡើងទៅជួប Arsenal វគ្គ ៨ក្រុមចុងក្រោយ Champions League

សម្រាប់ក្រុមខ្លាំងទាំង៨ ដែលនឹងឡើងទៅជួបគ្នា មានដូចជា PSG, Aston Villa, Real Madrid, Arsenal, Barca, Dortmund, Bayern Munich និង Inter Milan។ ក្នុងនោះ អេស្ប៉ាញ អង់គ្លេស និងអាល្លឺម៉ង់ មានចំនួន២ក្រុម ខណៈក្រុមមកពី បារាំង និងអ៊ីតាលី មានសល់តែមួយក្រុមប៉ុណ្ណោះ។

ក្នុងវគ្គ ៨ ក្រុមចុងក្រោយ ក្រុមការពារជើងឯក Real Madrid ប៉ះ Arsenal , PSG ប៉ះ Aston Villa Barcelona ត្រូវជួប Dortmund ខណៈ Bayern Munich ត្រូវប្រកួតជាមួយ Inter Milan។ មែនទែនទៅ នេះជាលើកដំបូង ចាប់តាំងពីឆ្នាំ ២០០៦ ដែល Real Madrid ជួប Arsenal ក្នុងក្របខ័ណ្ឌ Champions League ។ ក្រុមទាំងពីរ បានជួបគ្នាត្រឹមតែពីរដងប៉ុណ្ណោះ ក្នុងប្រវត្តិសាស្ត្ររបស់ពួកគេគឺក្នុងការប្រកួត Champions League ជុំទី១៦ ឆ្នាំ ២០០៦។ ក្រុមកាំភ្លើងធំ បានឈ្នះ ១-០ ក្នុងជើងទីមួយ នៅ Bernabeu ខណៈជើងទី២ បានត្រឹមស្មើគ្នា ០-០។

គួរបញ្ជាក់ថា ការប្រកួត Champions League វគ្គ៨ក្រុម ជើងទី១ នឹងលេងនៅថ្ងៃទី ៨ និង ៩ ខែមេសា ឆ្នាំ២០២៥នេះ ខណៈជើងទី២ នឹងត្រូវលេងប្រហែលមួយសប្តាហ៍បន្ទាប់៕


Real Madrid ឡើងទៅជួប Arsenal វគ្គ ៨ក្រុមចុងក្រោយ Champions League

អត្ថបទទាក់ទង