Close

ក្រុមធំៗ សុទ្ធតែទទួលជ័យជំនះ ក្នុងការប្រកួត Laliga សប្ដាហ៍ទី២

ដោយ៖ Chhan Sreyka ​​ | ថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ២០២៤ កីឡា
ក្រុមធំៗ សុទ្ធតែទទួលជ័យជំនះ ក្នុងការប្រកួត Laliga សប្ដាហ៍ទី២ ក្រុមធំៗ សុទ្ធតែទទួលជ័យជំនះ ក្នុងការប្រកួត Laliga សប្ដាហ៍ទី២

(បាល់ទាត)៖ ក្រុមយក្សទាំង៣ នៅអេស្ប៉ាញ រួមានមាន Real Madrid, Barcelona និង At Madrid សុទ្ធតែទទួលជ័យជំនះ រៀងៗខ្លួន ក្នុងការប្រកួតលីគកំពូលអេស្ប៉ាញ Laliga សប្ដាហ៍ទី២ នេះ។

ការប្រកួតកាលពីយប់ថ្ងៃសៅរ៍ ក្រុមអ្នកមានបុណ្យ FC Barcelona បានយកឈ្នះ គូរប្រជែង Athletic Bilbao ទាំងប្រផិតប្រផើយ ក្នុងលទ្ធផល ២ ទល់នឹង ១។ ២គ្រាប់របស់ Barcelona រកបានដោយកីឡាករវ័យក្មេង Lamine Yamal និង Lewandowski ខណៈ១គ្រាប់របស់ Bilbao រកបានដោយកីឡាករ Oihan Sancet។

ក្រុមធំៗសុទ្ធតែទទួលជ័យជំនះ ក្នុងការប្រកួត Laliga សប្ដាហ៍ទី២

ចំណែកការប្រកួតកាលពីយប់ថ្ងៃអាទិត្យ ក្រុមការពារតំណែងជើងឯកស្ដេចស Real Madrid បានយកឈ្នះលើក្រុម Real Valladolid ស្រួលៗ ក្នុងលទ្ធផល ៣ ទល់នឹង ០។ ៣គ្រាប់របស់ Real រកបានដោយខ្សែបម្រើកំពូលល្បឿន Federico Valverde, ខ្សែបម្រើ Brahim Diaz និង កីឡាករវ័យក្មេង Endrick។
រីឯការប្រកួតដែលធ្វើឡើងនៅម៉ោង២ រំលងអាធ្រាត ឈាងចូលថ្ងៃចន្ទនេះ ក្រុម Athletico Madrid របស់លោក Diego Simeone បានយកឈ្នះក្រុម Girona ក្នុងលទ្ធផល ៣ ទល់នឹង ០។ ៣គ្រាប់របស់ At Madrid រកបានដោយ Antoni Griezmann, Llorente និងកីឡាករ Koke ។

ឆ្លងកាតតាមរយៈការប្រកួត២សប្ដាហ៍ដំបូងនេះ ក្រុម Celta de Vigo កំពុងឈរកំពូលតារាង មាន ៦ពិន្ទុ, Barcelona ឈរលេខ២ មាន ៦ពិន្ទុ, At Madrid ឈរលេខ៣ និង Real Madrid ឈរលេខ៤ មាន ៤ពិន្ទុ ស្មើគ្នា៕
ក្រុមធំៗសុទ្ធតែទទួលជ័យជំនះ ក្នុងការប្រកួត Laliga សប្ដាហ៍ទី២

អត្ថបទទាក់ទង