ទោះមិនទាន់អាចរកគ្រាប់បាល់បាន តែលោក Ancelotti គ្មានការព្រួយបារម្ភ លើ Mbappe នោះទេ
(បាល់ទាត់)៖ លោក Carlo Ancelotti អ្នកចាត់ការទូទៅរបស់ក្លឹបអធិរាជស Real Madrid មិនមានការព្រួយបារម្ភអំពីការចាប់ផ្តើមរបស់ Kylian Mbappe នៅក្លឹបនោះទេ ទោះបីខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ បរាជ័យក្នុងការស៊ុតបញ្ចូលទីក្នុងការប្រកួតបើកឆាកពីរប្រកួតរបស់គាត់។
Mbappe វ័យ ២៥ឆ្នាំ បានចូលរួមជាមួយម្ចាស់ជើងឯក LaLiga និង Champions League ក្នុងនាមជាភ្នាក់ងារឥតគិតថ្លៃពីក្លិប Paris St Germain ក្នុងខែមិថុនា ដែលបញ្ចប់ការផ្ទេរ ដែលបានកើតឡើងជាច្រើនឆ្នាំ។ ថ្វីត្បិតតែចាប់ផ្តើមបានជោគជ័យ ដោយការស៊ុតបញ្ចូលទីជាលើកដំបូង ដែលជួយ Real ទទួលបានជ័យជម្នះ ២-0 លើក្រុមជើងឯក Europa League Atalanta ក្នុងវគ្គផ្តាច់ព្រ័ត្រ UEFA Super Cup កាលពីពីរសប្តាហ៍មុនក៏ដោយ ក៏ Mbappe មិនទាន់រកបានគ្រាប់បាល់នោះទេ នៅ LaLiga គិតត្រឹម២ប្រកួតកន្លងមកនេះ។
លោក Ancelotti បានប្រាប់សន្និសីទសារព័ត៌មាននៅថ្ងៃនេះថា៖ “គ្រាប់បាល់ចុងក្រោយរបស់គាត់ គឺនៅថ្ងៃទី ១៤ ខែសីហា។ វាមានរយៈពេលត្រឹមតែ ២សប្តាហ៍ប៉ុណ្ណោះ ចាប់តាំងពីពេលនោះមក នោះមិនមែនជាហេតុផល ដែលគួរព្រួយបារម្ភនោះទេ។ ទាំងយើងក៏មិនព្រួយបារម្ភក្នុងនាមក្លឹប និងគាត់ដែរ។ គាត់សប្បាយចិត្តណាស់នៅទីនេះ ហើយប្រាកដថា គាត់ចង់រកគ្រាប់បាល់បានក្នុងការប្រកួតបន្ទាប់។ Vinicius ដែលមិនទាន់រកគ្រាប់បាល់បាននៅរដូវកាលនេះ ហើយខ្ញុំក៏មិនឃើញគាត់ព្រួយបារម្ភដែរ»។
គួរបញ្ជាក់ថា ក្រុម Real Madrid នឹងត្រូវធ្វើដំណើរទៅសួរសុខទុក្ច ក្រុម Las Palmas នៅយប់វេលាម៉ោង ២៖៣០នាទីយប់ក្នុងការប្រកួត LaLiga សប្ដាហ៍ទី៣ ៕