Close

លោក Carlo Ancelotti ឆ្លើយតបនឹងពាក្យចចាមអារ៉ាម ដែលថា ខ្លួននឹងចាកចេញពី Real Madrid

ដោយ៖ Chhan Sreyka ​​ | 6 ម៉ោងមុន កីឡា
លោក Carlo Ancelotti ឆ្លើយតបនឹងពាក្យចចាមអារ៉ាម ដែលថា ខ្លួននឹងចាកចេញពី Real Madrid លោក Carlo Ancelotti ឆ្លើយតបនឹងពាក្យចចាមអារ៉ាម ដែលថា ខ្លួននឹងចាកចេញពី Real Madrid

គ្រូបង្វឹកសញ្ជាតិអ៊ីតាលី លោក Carlo Ancelotti បានឃ្លាតឆ្ងាយពីការរំពឹងទុកថា លោកអាចនឹងចាកចេញពីក្លឹបអធិរាជស Real Madrid នៅរដូវក្តៅនេះ ដោយទទូចថា លោកចង់បន្តនៅក្នុងការងារនេះឱ្យបានយូរតាមដែលអាចធ្វើទៅបាន។

មែនទែនទៅ នេះជាពេលដ៏លំបាកមួយ សម្រាប់បុរសវ័យ ៦៥ឆ្នាំរូបនេះ បន្ទាប់ពីការបរាជ័យក្នុងការការពារតំណែងជើងឯក Champions League របស់ Madrid ក្រោយធ្លាក់ត្រឹមវគ្គ 1/4 ផ្តាច់ព្រ័ត្រ ក្រោមថ្វីជើងក្រុមកាំភ្លើងធំ Arsenal។ កាន់តែលំបាកទៀតនោះ Real Madrid តាមពីក្រោយគូប្រជែងដ៏ជូរចត់ ក្រុមអ្នកមានបុណ្យ Barcelona ដល់ទៅ ៤ពិន្ទុក្នុង La Liga ខណៈនៅសល់តែ ៦ប្រកួតទៀតប៉ុណ្ណោះ ការប្រកួតក្របខ័ណ្ឌកំពូលរបស់អេស្ប៉ាញនឹងបញ្ចប់។

លោក Carlo Ancelotti ឆ្លើយតបនឹងពាក្យចចាមអារ៉ាម ដែលថា ខ្លួននឹងចាកចេញពី Real Madrid

គ្រូបង្វឹកសញ្ជាតិអ៊ីតាលី រូបនេះ បានដឹកនាំ Real Madrid ឈ្នះពាន Champions League ទី១៥ របស់ក្លិប នៅឯ Bernabeu ហើយត្រូវបានគេចាត់ទុកថា ជាអ្នកចាត់ការដ៏អស្ចារ្យបំផុតរបស់ក្លឹបជើងឯកអេស្ប៉ាញ។

ទោះបីជាយ៉ាងណាក៏ដោយ ពាក្យចចាមអារ៉ាម បានកាន់តែខ្លាំងឡើងអំពីអនាគតរបស់លោក Ancelotti បន្ទាប់ពីការធ្លាក់ចេញពីពានរង្វាន់អឺរ៉ុប ហើយវាត្រូវបានគេរាយការណ៍ថា អតីតគ្រូបង្វឹក Chelsea និង Everton ទំនងជានឹងបន្តដឹកនាំនៅចុងបញ្ចប់នៃរដូវកាលនេះ។

ប៉ុន្តែប្រឈមមុខនឹងប្រព័ន្ធផ្សព្វផ្សាយ នៅព្រឹកថ្ងៃពុធនេះ លោក Ancelotti បានប្រាប់អ្នកសារព័ត៌មានថា ៖« ខ្ញុំចូលចិត្តនៅទីនេះ [នៅ Madrid] ហើយខ្ញុំសង្ឃឹមថា វានឹងមានរយៈពេលយូរតាមដែលអាចធ្វើទៅបាន។ ទោះបីជាមានសម្ពាធច្រើន ប៉ុន្តែខ្ញុំសប្បាយចិត្តណាស់ ក្នុងការស្នាក់នៅទីនេះ។ ខ្ញុំសប្បាយចិត្តជាមួយក្លឹប ពួកគេដឹងថា នេះជារដូវកាលដ៏លំបាកមួយ។ ស្ត្រេសគឺជាឥន្ធនៈ ហើយវាមិនរំខានខ្ញុំទេ វាផ្តល់ឱ្យខ្ញុំនូវថាមពលបន្ថែមទៀត»។

គួរបញ្ជាក់ថា កិច្ចសន្យាបច្ចុប្បន្នរបស់ លោក Ancelotti ជាមួយ Madrid ឈានដល់ចុងបញ្ចប់នៃរដូវកាល 2025/26 ៕


លោក Carlo Ancelotti ឆ្លើយតបនឹងពាក្យចចាមអារ៉ាម ដែលថា ខ្លួននឹងចាកចេញពី Real Madrid