ក្នុងចំណោមទូរស័ព្ទ ១០ម៉ូឌែល ដែលលក់ដាច់ជាងគេបំផុតនៅក្នុងឆ្នាំ២០២២ គឺមាន ៨ម៉ូឌែលជា iPhone របស់ Apple
បរទេស: ២០២២ គឺជាឆ្នាំដ៏ល្អបំផុតសម្រាប់ក្រុមហ៊ុន Apple បន្ទាប់ពីជួបបញ្ហាជាច្រើនទៅលើការផលិត លក់ និងខ្វះគ្រឿងបង្គំជាដើម ប៉ុន្តែនៅឆ្នាំ២០២២ Apple បានក្លាយជាក្រុមហ៊ុនដែលលក់ស្មាតហ្វូនដាច់បំផុតនៅក្នុងកំពូលតារាង។
យោងតាមរបាយការណ៍ស្រាវជ្រាវរបស់ស្ថាប័ន Counterpoint Research បានបង្ហាញឲ្យដឹងថា ក្នុងចំណោមស្មាតហ្វូនចំនួន ១០ ឌែល លក់ដាច់បំផុតនៅក្នុងឆ្នាំ២០២២ គឺមានចំនួនស្មាតហ្វូន ៨ ជារបស់ក្រុមហ៊ុន Apple ហើយ iPhone 13 គឺជា iPhone ដែលលក់ដាច់ជាងគេបំផុត។
របាយការណ៍ខាងលើក៏បានបង្ហាញឲ្យដឹងទៀតថា ប្រទេសដែលលក់ដាច់ជាងគេបំផុតនោះគឺ សហរដ្ឋអាមេរិក អង់គ្លេស ចិន អាល្លឺម៉ង់ និងបារាំង។
ស្មាតហ្វូនដែលឈរនៅលំដាប់លេខរៀងទី៤គឺជា Galaxy A13 និង Galaxy A03 ឈរនៅលេខរៀងទី១០ ដែលបទាំងពីរជាស្មាតហ្វូនរបស់ក្រុមហ៊ុន Samsung នេះ ជាស្មាតហ្វូនតម្លៃសមរម្យ ហើយលក់ដាច់បំផុតនៅឥណ្ឌា និងអាស៊ី៕