ក្រសួងមហាផ្ទៃ បន្តឈរកំពូលតារាង ពានរង្វាន់តេជោលីគ «Techo League» គិតត្រឹមសប្ដាហ៍ទី២
ការប្រកួតកីឡាបាល់ទះពានរង្វាន់ «តេជោលីគ» រដូវកាល ២០២៤~២៥ (Techo Volleyball Cambodia League 2024-25) បានបញ្ចប់សប្ដាហ៍ទី២ ដោយក្នុងនោះ គេសង្កេតឃើញថា សមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃ កំពុងធ្វើបានល្អជាងគេ។
ក្រោយឆ្លងកាត់ការប្រកួតចំនួន៥ សមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃ កំពុងឈរកំពូលតារាងមាន ១៥ពិន្ទុ តាមពីក្រោយដោយ ក្លិបបាល់ទះបញ្ជាការដ្ឋានអង្គរក្ស មាន ១២ពិន្ទុ ខណៈសមាគមកីឡាបាល់ទះវិសាខា ដែលជាធ្លាប់តែជាជើងខ្លាំងក្នុងវិស័យបាល់ទះនេះ កំពុងឈរនៅលេខរៀងទី៣ មាន ១០ពិន្ទុ។
ខាងក្រោមនេះ ជាតារាងពិន្ទុ ក្នុងសប្ដាហ៍ទី១ តេជោលីគ «Techo League» Season 2024-25 ៖
១ សមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃ ១៥ពិន្ទុ
២ ក្លិបបាល់ទះបញ្ជាការដ្ឋានអង្គរក្ស ១២ពិន្ទុ
៣ សមាគមកីឡាបាល់ទះវិសាខា ១០ពិន្ទុ
៤ ក្លិបបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ៨ពិន្ទុ
៥ ក្លិបបាល់ទះកងពលធំអន្តរាគមន៍លេខ៣ ៧ពិន្ទុ
៦ ក្លិបបាល់ទះស្នងការដ្ឋាននគបាលខេត្តស្វាយរៀង ៧ពិន្ទុ
៧ ក្លិបបាល់ទះស្នងការដ្ឋាននគរបាលខេត្តតាកែវ ១ពិន្ទុ
៨ ក្លិបបាល់ទះស្នងការដ្ឋាននគបាលខេត្តពោធិ៍សាត់ ០ពិន្ទុ ។
គួររំលឹកថា ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះពានរង្វាន់ «តេជោលីគ» (Techo Volleyball Cambodia League) រដូវកាល ២០២៤~២៥ ត្រូវបានទទួលស្គាល់ ដោយសហព័ន្ធកីឡាបាល់ទះពិភពលោក បានចាប់ផ្ដើមប្រកួតជាផ្លូវការ ចាប់ពីថ្ងៃទី១០ ខែមករា ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលវិមាននៃពហុកីឡដ្ឋានជាតិ។
ចំពោះរូបមន្តនៃការប្រកួតពានរង្វាន់ខាងលើនេះ ត្រូវលេងចំនួន២ជុំ ដោយជុំទីមួយ មានចំនួន៨ក្រុម ហើយបន្តជម្រុះយកក្រុមដែលមានពិន្ទុច្រើនពីលេខ១ ដល់លេខ៦ លេងនៅជុំទី២ បន្ទាប់មកយកក្រុមដែលមានពិន្ទុខ្ពស់ចំនួន៤ លេងនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៕