Close

Manchester United ប៉ះ Tottenham វគ្គផ្ដាច់ព្រ័ត្រ Europa League

ដោយ៖ Chhan Sreyka ​​ | 9 ម៉ោងមុន កីឡា
Manchester United ប៉ះ Tottenham វគ្គផ្ដាច់ព្រ័ត្រ Europa League Manchester United ប៉ះ Tottenham វគ្គផ្ដាច់ព្រ័ត្រ Europa League

ក្រុមបិសាចក្រហម Manchester United បានយកឈ្នះ ក្រុម Athletic Bilbao ៤-១ ក្នុងជើងទីពីរ នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Man Utd ដោយសរុបលទ្ធផលទាំងពីរជើង ៧-១ ហើយនឹងឡើងទៅជួប ក្រុមមាន់ខ្នាយមាស Tottenham Hotspur នៅវគ្គផ្តាច់ព្រ័ត្រ Europa League ។

បន្ទាប់ពីឈ្នះជើងទីមួយ ៣-0 នៅ San Mames ក្រុមបិសាចក្រហម ត្រូវការចាញ់យ៉ាងហោចណាស់ ៣គ្រាប់ ក្នុងជើងទី៣ ទើបធ្លាក់ចេញ។ អ្នកគាំទ្រ នៅ Old Trafford មានការព្រួយបារម្ភបន្តិច នៅពេលបើកការនាំមុខមួយគ្រាប់មុន នៅនាទីទី ៣១។ ប៉ុន្តែក្នុងរយៈពេល ២០នាទីចុងក្រោយ នៃការប្រកួត Man Utd បានធ្វើឲ្យអ្នកគាំទ្រមានការស្រឡាំងកាំង ដោយរកគ្រាប់បាល់រហូតដល់ ៤គ្រាប់ ដើម្បីឈានទៅវគ្គផ្តាច់ព្រ័ត្រ Europa League ។

Manchester United ប៉ះ Tottenham វគ្គផ្ដាច់ព្រ័ត្រ Europa League

ការប្រកួតវគ្គផ្តាច់ព្រ័ត្ររវាង Man Utd និង Tottenham នឹងធ្វើឡើងនៅកីឡដ្ឋាន San Mames ក្នុងទីក្រុង Bilbao ប្រទេសអេស្ប៉ាញ វេលាម៉ោង ២៖០០នាទីរំលងអាធ្រាត្រ ថ្ងៃព្រហស្បតិ៍ ទី ២២ ខែឧសភា ឆ្នាំ២០២៥។

ទោះបីជាយ៉ាងណាក៏ដោយ បើមើលពីប្រវត្តិជួបគ្នា ក្រុមបិសាចក្រហម បានចាញ់ទាំង ៣ប្រកួត ទល់នឹង Tottenham គ្រប់ការប្រកួតទាំងអស់ នៅរដូវកាលនេះ។ នេះគឺជាឱកាសមួយ សម្រាប់កូនបិសាច ដើម្បីសងសឹក និងដណ្ដើមកៅអីមួយទៅលេងនៅ Champions League រដូវកាលក្រោយ។

គួរបញ្ជាក់ថា ក្នុងរដូវកាលដ៏អាក្រក់បំផុតរបស់ក្លឹប នៅ Premier League តែ Man Utd គឺជាក្រុមតែមួយគត់ ដែលមិនស្គាល់ចាញ់ក្នុងពានរង្វាន់អឺរ៉ុប។ ប្រសិនបើពួកគេយកឈ្នះ Tottenham ក្នុងវគ្គផ្តាច់ព្រ័ត្រ Europa League ក្រុមរបស់ លោក Amorim នឹងមិនត្រឹមតែឈ្នះជើងឯកទ្វីបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានកៅអីមួយ ក្នុង Champions League នៅរដូវកាលក្រោយផងដែរ៕

Manchester United ប៉ះ Tottenham វគ្គផ្ដាច់ព្រ័ត្រ Europa League

អត្ថបទទាក់ទង