Close

Barcelona ធ្លាក់ចេញពី Champions League ក្រោមថ្វីជើង Inter Milan

ដោយ៖ Chhan Sreyka ​​ | 15 ម៉ោងមុន កីឡា
Barcelona ធ្លាក់ចេញពី Champions League ក្រោមថ្វីជើង Inter Milan Barcelona ធ្លាក់ចេញពី Champions League ក្រោមថ្វីជើង Inter Milan

ក្ដីរំពឹងឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ របស់ក្រុមអ្នកមានបុណ្យ FC Barcelona ត្រូវបានបញ្ចប់ បន្ទាប់ពីរងបរាជ័យ ក្រោមថ្វីជើងក្រុមពស់ខៀវ Inter Milan ក្នុងលទ្ធផល ៣-៤ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League នៅ San Siro Stadium ។

ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League កាលពីជើងទីមួយ កាលពីសប្ដាហ៍មុន នៅឯទីក្រុង Barcelona ប្រទេសអេស្ប៉ាញ ក្រុមទាំងពីរ បានបញ្ចប់ទៅដោយលទ្ធផល ស្មើគ្នា ៣ ទល់នឹង ៣។

ងាកមកចាប់អារម្មណ៍ ការប្រកួតដែលធ្វើឡើងនៅទីក្រុង Milan ប្រទេសអ៊ីតាលី ក្រុមម្ចាស់ផ្ទះ Inter ពិតជាធ្វើបានល្អមែនទែន ដោយបើកការនាំមុខក្រុមភ្ញៀវ Barca មុនរហូតដល់ ២គ្រាប់ នៅតង់ទី១ ស៊ុតបញ្ជូលទីដោយកីឡាករ Martinez និង Calhanoglu។ លុះចូលដល់តង់ទី២ បានវាយបកមកវិញ ដោយរកបានគ្រាប់បាល់រហូត ៣គ្រាប់ ធ្វើឲ្យ Barca នាំមុខ ៣-២។ ប៉ុន្តែនៅសល់តែពីរនាទីទៀតប៉ុណ្ណោះ មុនការប្រកួតបញ្ចប់ Inter Milan បានស៊ុតគ្រាប់បាល់តាមស្មើមកវិញ ពីខ្សែការពារកណ្តាល Francesco Acerbi ដែលធ្វើឲ្យអ្នកគាំទ្រ របស់ក្រុមអ្នកមានបុណ្យស្ងាត់មាត់និយាយមិនចេញ ប្រៀបដូចជាទាដែលឆ្អិនទៅហើយ បែរជាហើរទៅបាត់។ នៅម៉ោងបន្ថែម ខ្សែបម្រើ Davide Frattesi ស៊ុតបញ្ចូលទីគ្រាប់បាល់ជ័យជំនះ ៤-៣ ហើយសរុបលទ្ធផលទាំងពីរជើង Inter Milan បានយកឈ្នះ Barca ៧-៦។

តាមរយៈជ័យជំនះនេះ បានធ្វើឲ្យក្រុមរបស់គ្រូបង្វឹក លោក Simone Inzaghi កក់កៅអីទៅកាន់វគ្គផ្ដាច់ព្រ័ត្រ ដោយនឹងត្រូវប៉ះ Arsenal ឬ PSG ដែលប្រកួតនៅយប់នេះ ខណៈការប្រកួតវគ្គផ្ដាច់ព្រ័ត្រ នឹងធ្វើឡើងនៅកីឡដ្ឋាន Allianz ក្នុងទីក្រុង Munich ប្រទេសអាល្លឺម៉ង់ នៅថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២៥នេះ។

គួរបញ្ជាក់ថា ក្រុមអ្នកមានបុណ្យ FC Barcelona ខកខានស្គាល់រស់ជាតិពាន Champions League ចំនួន ១០ឆ្នាំមកហើយ លើកចុងក្រោយដែលពួកគេឈ្នះ គឺនៅឆ្នាំ២០១៥ អំឡុងពេលដែលមានវត្តមានតារាឆ្នើមជាច្រើន ដូចជា Messi, Neymar, Xavi, Inesta និង Luis Suárez ជាដើម៕

អត្ថបទទាក់ទង