Close

មនុស្ស ៣១នាក់ បានស្លាប់ និងរាប់សិបនាក់ផ្សេងទៀតបានរងរបួសដោយការវាយប្រហារតាមអាកាសរបស់ឥណ្ឌា

ដោយ៖ Chhan Sreyka ​​ | 8 ម៉ោងមុន ព័ត៌មានអន្តរជាតិ
មនុស្ស ៣១នាក់ បានស្លាប់ និងរាប់សិបនាក់ផ្សេងទៀតបានរងរបួសដោយការវាយប្រហារតាមអាកាសរបស់ឥណ្ឌា មនុស្ស ៣១នាក់ បានស្លាប់ និងរាប់សិបនាក់ផ្សេងទៀតបានរងរបួសដោយការវាយប្រហារតាមអាកាសរបស់ឥណ្ឌា

DELHI៖ យ៉ាងហោចណាស់មនុស្ស ៣១នាក់ បានស្លាប់ និងរាប់សិបនាក់ផ្សេងទៀតបានរងរបួស នៅក្នុងប្រទេសប៉ាគីស្ថាន ដោយការវាយប្រហារតាមអាកាសរបស់ឥណ្ឌានាពេលរាត្រី។ នេះ បើតការចុះផ្សាយរបស់ ABC News នៅថ្ងៃទី ៩ ខែឧសភានេះ ។

យោធាប៉ាគីស្ថានបាននិយាយថា ការវាយប្រហារតាមអាកាសគឺស្មើនឹង “ទង្វើនៃការឈ្លានពាន” ។ ចំពោះការ ការវាយប្រហារនេះ បានធ្វើឡើង បន្ទាប់ពីការវាយប្រហារដោយមីស៊ីលពីសំណាក់ប្រទេសឥណ្ឌា កាលពីថ្ងៃអង្គារ ចំពេលមានភាពតានតឹងកើនឡើងរវាងប្រទេសទាំងពីរ។

ភាពតានតឹងនេះ ក្រោយពេលដែលប្រទេសឥណ្ឌាបានចោទប្រទេសប៉ាគីស្ថានចំពោះការវាយប្រហារដ៏សាហាវកាលពីខែមេសានៅក្នុងតំបន់ Kashmir ពីសំណាក់ ក្រុមសកម្មប្រយុទ្ធ ដែលគេស្គាល់ថាជាឧបទ្ទវហេតុ Pahalgam បានបណ្តាលឲ្យមនុស្ស ២៦ នាក់ស្លាប់នៅក្នុងតំបន់ Kashmir ដែលគ្រប់គ្រងដោយឥណ្ឌា។ យ៉ាងណា ប៉ាគីស្ថានបដិសេធករណីនេះ ។

មនុស្ស៣១នាក់បានស្លាប់ និងរាប់សិបនាក់ផ្សេងទៀតបានរងរបួសដោយការវាយប្រហារតាមអាកាសរបស់ឥណ្ឌា

មន្ត្រីយោធាប៉ាគីស្ថានកាលពីថ្ងៃអង្គារបានសច្ចាថានឹងឆ្លើយតបពី លើ “អាកាស និងលើគោក“។ ក្រុមមន្ត្រីបាននិយាយឡើងវិញនូវការព្រមាននោះនៅព្រឹកថ្ងៃពុធ ដោយនិយាយថា ប៉ាគីស្ថាន “រក្សាសិទ្ធិក្នុងការឆ្លើយតប ក្នុងការការពារខ្លួន នៅពេលមួយ ទីកន្លែង និងរបៀបនៃការជ្រើសរើសរបស់ខ្លួន”។

គណៈកម្មាធិការសន្តិសុខជាតិប៉ាគីស្ថានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីកិច្ចប្រជុំនៃគណៈកម្មាធិការថា “កងកម្លាំងប្រដាប់អាវុធនៃប្រទេសប៉ាគីស្ថានត្រូវបានអនុញ្ញាតឱ្យធ្វើសកម្មភាពនៅក្នុងរឿងនេះ” ៕