PSG ឡើងទៅជួប Inter Milan នៅវគ្គផ្តាច់ព្រ័ត្រ Champions League
ក្រុមបាល់ទាត់ Paris Saint-Germain (PSG) ក្រោមការដឹកនាំរបស់លោក Luis Enrique ឡើងទៅជួប ក្រុមបាល់ទាត់ Inter Milan នៅវគ្គផ្តាច់ព្រ័ត្រ Champions League បន្ទាប់ពីយកឈ្នះក្រុមកាំភ្លើងធំ Arsenal សរុបលទ្ធផលទាំងពីរជើង ៣ទល់នឹង១។
ការប្រកួតដែលធ្វើឡើងនៅឯកីឡដ្ឋាន Parc des Princes ប្រទេសបារាំង ក្រុមម្ចាស់ផ្ទះ PSG ពិតជាធ្វើបានល្អមែនទែន ដោយបើកការនាំមុខក្រុមភ្ញៀវ Barca មុនរហូតដល់ ២គ្រាប់ ស៊ុតបញ្ជូលលទីដោយកីឡាករ Fabián Ruiz និង Hakimi មុនពេលដែលក្រុមកាំភ្លើងធំ Arsenal រកបានមួយគ្រាប់វិញ នៅចុងម៉ោង ដោយកីឡាករ Bukayo Saka ។
ដូច្នេះ PSG នឹងឡើងទៅជួប Inter Milan ដែលទើបតែទម្លាក់ ក្រុមអ្នកមានបុណ្យ FC Barcelona នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ សម្រាប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ នឹងធ្វើឡើងនៅកីឡដ្ឋាន Allianz ក្នុងទីក្រុង Munich ប្រទេសអាល្លឺម៉ង់ នៅថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២៥នេះ។
មែនទែនទៅ ក្រុមយក្សបារាំង PSG មិនដែលស្គាល់រស់ជាតិលើកពាននេះឡើយ បើទោះបីជាពួកគេមាន Mbappe, Messi និង Neymar លេងជាមួយគ្នាក៏ដោយ ខណៈ Inter Milan ធ្លាប់ឈ្នះពាននេះចំនួន ៣ដង។
គួរបញ្ជាក់ថា សម្រាប់ពានរង្វាន់ Champions League នេះ ក្រុមដែលលើកពានច្រើនជាងគេ គឺក្រុមអធិរាជស Real Madrid ឈ្នះចំនួន ១៥ដង, Inter Milan ឈ្នះ ៧ដង ខណៈ Liverpool Bayern Munich ឈ្នះ ៦ដង ដូចគ្នា រីឯកីឡាករស៊ុតបញ្ជូលទីបានច្រើនជាងគេ បានទៅលើ Cristiano Ronaldo រកបាន ១៤០គ្រាប់៕