Close

Barcelona បរាជ័យក្នុងការប្រកួតបើកឆាក Champion League ក្រោមថ្វីជើង Monaco

ដោយ៖ Chhan Sreyka ​​ | 3 ម៉ោងមុន កីឡា
Barcelona បរាជ័យក្នុងការប្រកួតបើកឆាក Champion League ក្រោមថ្វីជើង Monaco Barcelona បរាជ័យក្នុងការប្រកួតបើកឆាក Champion League ក្រោមថ្វីជើង Monaco

កាលពីយប់មិញនេះ ក្រុមអ្នកមានបុណ្យ FC Barcelona ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី លោក Hansi Flick បានបរាជ័យក្នុងការប្រកួតបើកឆាក Champion League របស់ខ្លួន ក្រោមថ្វីជើងក្រុមមកពីបារាំង Monaco ក្នុងលទ្ធផល ១-២។

ក្នុងការប្រកួតយប់មិញនេះ ក្រុមអ្នកមានបុណ្យ ដែលកំបុងឈរកំពូលតារាងនៅ LALIGA មិនអាចធ្វើអ្វីក្រុមម្ចាស់ផ្ទះ Monaco បានឡើយ ពោលគឺលេងបានតែ ១០នាទី ខ្សែការពាររបស់ Barcelona កីឡាករ Eric Garcia ទទួលបានកាតក្រហម បន្ទាប់ពីបង្កកំហុសលើខ្សែប្រយុទ្ធរបស់ Monaco នៅជិតតំបន់គ្រោះថ្នាក់។ ៦នាទីក្រោយមក កីឡាករ Maghnes Akliouche រកបានគ្រាប់បាល់នាំមុខឲ្យក្រុមម្ចាស់ផ្ទះ Monaco យ៉ាងណា នៅនាទី២៨ ខ្សែប្រយុទ្ធវ័យក្មេងរបស់ Barcelona Lamine Yamal បានរកគ្រាប់បាល់តាមស្មើ ហើយចប់តង់ទី១ Monaco ១-១ Barcelona។

Barcelona បរាជ័យក្នុងការប្រកួតបើកឆាក Champion League ក្រោមថ្វីជើង Monaco

លុះចូលដល់តង់ទី២ Monaco នៅតែបន្តដាក់សម្ពាធលើក្រុមភ្ញៀវដែលមានគ្នាតែ១០នាក់ ប៉ុន្តែត្រូវបានអ្នកចាំទី Ter Stegen ជួយសង្គ្រោះបានជាច្រើនលើកច្រើនសារ។ តែទោះបីជាយ៉ាងណា ដោយសារការបុកដូចទឹកបាក់ទំនប់ទីបំផុត Ter Stegen បានរបូតគ្រាប់បាល់ទាល់តែបាន ដោយកីឡាករម្ចាស់ផ្ទះ LLenikhena ស៊ុតគ្រាប់បាល់ជ័យជំនះ នៅនាទី៧១។ ចប់ការប្រកួត៩០នាទី Monaco ២-១ Barcelona។

តាមរយៈជ័យជំនះនេះ Monaco ទទួលបាន៣ពិន្ទុយ៉ាងមានសារសំខាន់ ខណៈ Barceolna មិនទាន់មានពិន្ទុរាប់នោះទេ។ ទោះបីជាបរាជ័យក៏ពិតមែន តែកីឡាករ Lamine Yamal របស់ Barcelona ក្លាយជាកីឡាករវ័យក្មេងទី២ ដែលអាចរកគ្រាប់បាល់បាននៅ UCL បន្ទាប់ពីកីឡាករ Ansu Fati ធ្លាប់ធ្វើបាន នៅអាយុ ១៧ឆ្នាំ ១ខែ និង ៩ថ្ងៃ ខណៈបច្ចុប្បន្ន Lamine Yamal មានអាយុ ១៧ឆ្នាំ ២ខែ និង ៦ថ្ងៃ។

គួរបញ្ជាក់ថា គិតត្រឹមប្រកួតដំបូងនេះ ក្រុមដែលទទួលបានជ័យជំនះមានដូចជា ក្រុម Bayern Munich, Real madrid , AC Milan, Juventus, Aston Villa, Sporting, Leverkusen, Dortmond, PSG, Monaco, At Madrid, Breast និង Sparta Praha កំពុងឈរកំពូលតារាង មាន ៣ពិន្ទុដូចគ្នា ខុសគ្នាតែគ្រប់បាល់ចំណេញប៉ុណ្ណោះ៕

Barcelona បរាជ័យក្នុងការប្រកួតបើកឆាក Champion League ក្រោមថ្វីជើង Monaco