អង្ករម៉ាកសមូហភាព “sko” ពូជស្រូវសែនក្រអូប ០១ ឈ្នះពានរង្វាន់មាសនៅប្រទេសចិន
ភ្នំពេញ៖ អង្ករម៉ាក សមូហភាព “SKO” ដែលផលិតចេញពីពូជស្រូវសែនក្រអូបនៅក្នុងឆ្នាំ២០២៤ត្រូវបានជាប់ពានរង្វាន់មាសនៅក្នុងកម្មវិធីវាយតម្លៃគុណភាពរសជាតិប្រភេទអង្ករសគ្រាប់វែងចិន-អាស៊ានលើកទី២ (2nd China-ASEAN Taste Quality Appraisal Activities of High-Quality Indica Rice Variety) នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤។ នេះ បើតាម សេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករកម្ពុជា។
ពានរង្វាន់មានសនេះ ត្រូវបានប្រកាសលទ្ធផលជាផ្លូវការនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយ វិទ្យាស្ថានវិទ្យាសាស្ត្រស្រូវនៃបណ្ឌិតសភាវិទ្យាសាស្ត្រកសិកម្មខេត្តCuangxiនិងមណ្ឌលការគ្រប់គ្រងគ្រាប់ពូជនតំបន់ស្វយ័ត Guangxi Zhuang របស់ប្រទេសចិន (Cuangxi Zhung Autonomous Region Seed Management Station and Rice Research Institute of Guangxi Academy of AgriculturalScience) ។
អង្ករម៉ាក សមូហភាព “SKO” ដែលមានពូជស្រូវឈ្មោះសែនក្រអូប ត្រូវបានទទួលស្គាល់ជាពូជស្រូវល្អ និង មានរសជាតិឆ្ងាញ់ព្រមទាំងបានជាប់ពានរង្វាន់មាសក្នុងចំណោមពានមាសរបស់ពូជស្រូវរបស់ប្រទេសផ្សេងទៀត។
ជាមួយគ្នានេះ សហព័ន្ធស្រូវអង្ករកម្ពុជា បានថ្លែងអំណរគុណដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទតាមរយៈវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជាដែលបានធ្វើការសិក្សាស្រាវជ្រាវនិងផលិតបាន នូវពូជសុទ្ធដែលមានគុណភាពល្អជាពិសេសសូមថ្លែងអំណរគុណដល់ប្រជាកសិករកម្ពុជាដែលបានខិតខំធ្វើការងារបាន យ៉ាងល្អក្នុងការដាំដុះ និងរោងម៉ាស៊ីនកិនស្រូវដែលបានខិតខំសម្រិតសម្រាំងនិងកិនកែច្នៃអង្ករបានយ៉ាងល្អរហូតទទួល បានជ័យជំនះជូនប្រទេសជាតិនិងក្រុមហ៊ុន CICC (Cambodia) CO., LTD ដែលជួយសម្របសម្រួលផ្នែកភស្តុភារកម្ម ក្នុងការចូលប្រកួតបានទាន់ពេលវេលា។
ជាងនេះទៅទៀត សហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានអរគុណយ៉ាងជ្រាលជ្រៅ ដល់ លោក តាំង សុខងន់ រគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងណាននឹងតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី សាធារណរដ្ឋ ប្រជាមានិតចិនដែលបានសម្របសម្រួលបញ្ជូនតំណាងក្នុងការចូលរួមទទួលពានរង្វាន់កិត្តិយសនេះសម្រាប់វិស័យស្រូវអង្ករកម្ពុជា។
សហព័ន្ធស្រូវររង្ករកម្ពុជាបានអំពាវនាវដល់ប្រជាកសិករទាំងអស់សូមមេត្តាខិតខំបន្តនូវការងារដាំដុះដែល ប្រកបដោយគុណភាពនិងមោទកភាពនេះជាបន្តទៀត។ការទទួលបាននូវពានរង្វាន់មាសនេះនឹងជួយឱ្យតម្លៃអង្ករ
សែនក្រអូបមានការទទួលស្គាល់កាន់តែច្រើនឡើង និងមានទីផ្សារកាន់តែធំទូលាយថែមទៀត។
សូមបញ្ជាក់ផងដែរថា៖ ពូជស្រូវសែនក្រអូបជាពូជស្រូវមិនប្រកាន់រដូវដែលត្រូវបានដាំដុះដោយប្រជាកសិករ តាំងពីពាក់កណ្ដាលទសវត្សរ៍៩០ ដើម្បីឆ្លើយតបទៅកាន់ទីផ្សារ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈ វិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជាសកលវិទ្យាល័យភូមិន្ទកសិកម្មសហព័ន្ធស្រូវអង្ករកម្ពុជាសាជីវកម្ម ហិរញ្ញវត្ថុអន្តរជាតិ និងកម្មវិធីខ្សែច្រវ៉ាក់តម្លៃកសិកម្មកម្ពុជា-អូស្ត្រាលី បានរៀបចំកិច្ចព្រមព្រៀងសហប្រតិបត្តិការ លើបច្ចេកទេស និងហិរញ្ញវត្ថុ ដើម្បីរៀបចំឱ្យមានពូជស្រូវសែនក្រអូបមួយច្បាស់លាស់ ឆ្លងតាមការសិក្សានិងកិច្ច ខិតខំរបស់អ្នកវិទ្យាសាស្ត្រស្រូវនៃវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជាបានសម្រាំងឡើងដោយជម្រើស ឯកទត្តចេញពីពូជស្រូវក្រអូបផ្សេងៗរហូតទទួលបានពូជស្រូវសែនក្រអូរូបមួយដែលល្អហើយត្រូវបានប្រកាសដាក់ ឱ្យប្រើប្រាស់ជាផ្លូវការនៅក្នុងឆ្នាំ២០១៩ ក្រោមឈ្មោះជាផ្លូវការថា៖ សែនក្រររូប ០១៕