នាវាខ្នាតអន្តរជាតិថ្មីមួយនឹងមកដល់ចំណតផែពហុបំណង TS៣ នៅថ្ងៃទី១៤ ខែកញ្ញា
ភ្នំពេញ៖ កំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ.) បានឱ្យដឹងថា តាមការគ្រោងទុក នាវាខ្នាតអន្តរជាតិ Rv. Mekong Discovery ថ្មីរបស់ក្រុមហ៊ុន Lotus Cruises Co., Ltd. នឹងមកដល់ចំណតផែពហុបំណងTS៣ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ១៧:៣០ នាទីល្ងាចខាងមុខ។
បើតាមកំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ.) កន្លងមកក្រុមហ៊ុន Lotus Cruises Co., Ltd. បានប្រើប្រាស់សេវាកម្មរបស់កំពង់ផែស្វយ័តភ្នំពេញ(ក.ស.ភ.) នូវនាវារបស់ក្រុមហ៊ុនចំនួន ៣ គ្រឿងមកហើយ សម្រាប់ដឹកភ្ញៀវទេសចរណ៍អន្តរជាតិ មកកន្សាន្តនៅប្រទេសកម្ពុជាយើង។
កំពង់ផែស្វយ័តភ្នំពេញ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន ដែលបានប្រើប្រាស់សេវាកម្មរបស់ ក. ស. ភ. កន្លងមក និងបន្តប្រើប្រាស់ជាបន្តបន្ទាប់ទៀត និងជាពិសេសបានចូលរួមចំណែកដល់កំណើនភ្ញៀវទេសចរណ៍របស់កម្ពុជា៕