Close

ក្រុមហ៊ុន FORECOME ដាក់ទុន ៥ លានដុល្លារ បង្កើតរោងចក្រផលិតឧបករណ៍សណ្តោងរឺម៉ក នៅខេត្តព្រះសីហនុ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា ឆ្នាំ២០២៤ ព័ត៌មានជាតិ
ក្រុមហ៊ុន FORECOME ដាក់ទុន ៥ លានដុល្លារ បង្កើតរោងចក្រផលិតឧបករណ៍សណ្តោងរឺម៉ក នៅខេត្តព្រះសីហនុ ក្រុមហ៊ុន FORECOME ដាក់ទុន ៥ លានដុល្លារ បង្កើតរោងចក្រផលិតឧបករណ៍សណ្តោងរឺម៉ក នៅខេត្តព្រះសីហនុ

ព្រះសីហនុ៖ ក្រុមហ៊ុន FORECOME(CAMBODIA) CO., LTD. បានស្នើសុំគម្រោងវិនិយោគ បង្កើតរោងចក្រផលិតឧបករណ៍សណ្តោងរឺម៉ក ឧបករណ៍សណ្តោងយានយន្ត និងសម្ភារៈបរិក្ខារ សម្រាប់តម្លើងខ្ចូសចល័ត ដែលមានដើមទុនក្រោម ៥លានដុល្លារអាមេរិក ស្ថិតនៅទីតាំងស្ថិតនៅភូមិអូរចំណារ ឃុំអូរឧកញ៉ាហេង ខេត្តព្រះសីហនុ។

គម្រោងដែលបានស្នើសុំចុះបញ្ជីជាគម្រោងវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងការលើកទឹកចិត្ត តាមរយៈអនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ ត្រូវបានពិនិត្យ និងអនុម័តព្រមទាំងចុះហត្ថលេខាលើវិញ្ញាបនបត្រចុះបញ្ជីជាគម្រោងវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ក្រោមអធិបតី លោក ម៉ាង ស៊ីណេត អភិបាលខេត្ត និងជាប្រធានអនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ។

យោងអនុក្រឹត្យលេខ១២០ អនក្រ.បក ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត។ អនុក្រឹត្យនេះណែនាំឱ្យរដ្ឋបាលរាជធានី-ខេត្ត ត្រូវបង្កើតអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត ជាសេនាធិការឱ្យរដ្ឋបាលរាជធានី-ខេត្ត ដើម្បីជាយន្តការក្នុងការពិនិត្យសម្រេច លើការវិនិយោគឯកជន និងការដោះស្រាយវិវាទពាក់ព័ន្ធនឹងគម្រោងវិនិយោគ។

ក្រុមហ៊ុន FORECOME ដាក់ទុន ៥ លានដុល្លារបង្កើតរោងចក្រផលិតឧបករណ៍សណ្តោងរឺម៉ក នៅខេត្តព្រះសីហនុ

ក្នុងជំពូកទី៥ មាត្រា៩ បានចែងថាគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវធ្វើប្រតិភូកម្មសិទ្ធិអំណាចជូនមន្ទីរ-អង្គភាពខ្សែបណ្តោយរបស់ក្រសួង ស្ថាប័ននៅថ្នាក់រាជធានី-ខេត្ត ឬរដ្ឋបាលរាជធានី-ខេត្ត ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដើម្បីសម្រេចលើកិច្ចការពាក់ព័ន្ធដល់ការចេញលិខិតអនុញ្ញាត អាជ្ញាបណ្ណនានា ក្នុងការចុះបញ្ជីគម្រោងវិនិយោគ ការផ្ដល់ការលើកទឹកចិត្ត ការធានា ការទិញ ការលក់ ការរួមបញ្ចូលគ្នា ការលុបគម្រោង និងការដោះស្រាយវិវាទវិនិយោគដែលមានទុនវិនិយោគ សមមូលនឹង ៥ (ប្រាំ)លានដុល្លារអាមេរិកចុះ។

អនុលោមតាមច្បាប់ស្តីពីវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា និងការប្រតិភូកម្មសិទ្ធអំណាចមករដ្ឋបាល រាជធានី-ខេត្ត គិតត្រឹមឆ្នាំ២០២៤ គម្រោងវិនិយោគដែលបានចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សរុបមានចំនួន ១៣៨គម្រោង មានទុនវិនិយោគ ១៨.២៨៥.៩១៥.៤៩០,៧០ដុល្លារអាមេរិក។ គិតត្រឹមឆ្នាំ២០២៤ គម្រោងវិនិយោគដែលបានចុះបញ្ជី នៅអនុគណៈកម្មាធិការវិនិយោគ សរុបមានចំនួន ១០គម្រោង មានទុនវិនិយោគ ១៤.២៤២.៤៣៥ដុល្លារអាមេរិក។

ក្រុមហ៊ុន FORECOME ដាក់ទុន ៥ លានដុល្លារបង្កើតរោងចក្រផលិតឧបករណ៍សណ្តោងរឺម៉ក នៅខេត្តព្រះសីហនុ

សូមជម្រាបជូនថា ក្រុមហ៊ុន FORECOME(CAMBODIA) CO., LTD. បានស្នើសុំចុះបញ្ជីជាគម្រោងវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងការលើកទឹកចិត្ត តាមរយៈអនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤។

យោងច្បាប់ស្តីពីវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា បានកំណត់នូវយន្តការនៃការពិនិត្យ សម្រេចលើការ វិនិយោគ និងការដោះស្រាយវិវាទពាក់ព័ន្ធនឹងគម្រោងវិនិយោគ តាមរយៈការធ្វើប្រតិភូកម្មទៅរដ្ឋបាលរាជធានី-ខេត្ត តាមការសម្រេចរបស់រាជរដ្ឋាភិបាល ដោយបង្កើតអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្តតាមរយៈអនុក្រឹត្យដោយឡែក។

មិនតែប៉ុណ្ណោះ ច្បាប់នេះបានបំព្រួញពេលវេលាក្នុងការចេញវិញ្ញាបនបត្រចុះបញ្ជី ពី៣១ថ្ងៃនៃថ្ងៃធ្វើការ មកត្រឹម២០ថ្ងៃនៃថ្ងៃធ្វើការ តាមរយៈការលុបបំបាត់ វិញ្ញាបនបត្រចុះបញ្ជីមានលក្ខខណ្ឌ និងវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ដោយជំនួសមកវិញនូវការចេញវិញ្ញាបនបត្រចុះបញ្ជីតែមួយគត់។

ដូច្នេះចាប់ពីថ្ងៃស្នើសុំចុះបញ្ជីរបស់ក្រុមហ៊ុន ការចុះពិនិត្យ និងការដាក់ប្រជុំឆ្លងការអនុម័ត អនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ មានរយៈពេល៩ថ្ងៃគត់ គឺលឿនជាងរយៈពេលដែលបានកំណត់ដោយច្បាប់៕

ក្រុមហ៊ុន FORECOME ដាក់ទុន ៥ លានដុល្លារបង្កើតរោងចក្រផលិតឧបករណ៍សណ្តោងរឺម៉ក នៅខេត្តព្រះសីហនុ

អត្ថបទទាក់ទង