Close

កីឡដ្ឋាន Angkor Tiger FC នឹងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ចុងសប្ដាហ៍នេះ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃអង្គារ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ កីឡា
កីឡដ្ឋាន Angkor Tiger FC នឹងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ចុងសប្ដាហ៍នេះ កីឡដ្ឋាន Angkor Tiger FC នឹងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ចុងសប្ដាហ៍នេះ

(បាល់ទាត់)៖ ក្រុមបាល់ទាត់អង្គរថាយហ្គឺរ (Angkor Tiger FC) សមាជិកលីគកំពូលកម្ពុជា ឬ Cambodian Premier League 2024-25 ដែលកំពុងដំណើរការសាងសង់ ក្នុងក្រុងសៀមរាប ពេលនេះជិតរួចរាល់ ១០០ភាគរយហើយ។

កាលពីល្ងាចថ្ងៃចន្ទ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមការងារ ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ បានចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធ នៅកីឡដ្ឋាន អាគីហ៊ីរ៉ូ កាតូ ថ្មី របស់ អង្គរថាយហ្គឺរ ជាលើកទីពីរ បន្ទាប់ការដំឡើងបង្គោលភ្លើង ហើយរួចរាល់ ព្រមទាំងធ្វើការណ៍ត្រូតពិនិត្យហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដើម្បីត្រៀមនឹងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ។

បើគ្មានអ្វីប្រែប្រួលទេនោះ តាមផែនការណ៍កីឡដ្ឋាន ដែលមានមូលដ្ឋានក្នុងខេត្តសៀមរាបមួយនេះ នឹងដាក់ឲ្យប្រើប្រាស់ជាលើកដំបូងនៅលីគកំពូលកម្ពុជា ក្នុងជំនួបទី១ ជុំទី២ ដែលអង្គរថាយហ្គឺរ អេហ្វស៊ី ទទួលស្វាគម សមាគមបាល់ទាត់ក្រសួងមហាផ្ទៃ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។

កីឡដ្ឋាន Angkor Tiger FC នឹងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ចុងសប្ដាហ៍នេះ

បើតាមក្រុមហ៊ុនសាងសង់ បញ្ជាក់ថា ជំហានដំបូងកីឡដ្ឋាននេះ អាចផ្ទុកអ្នកគាំទ្របានប្រមាណ៥០០០នាក់ ដោយចាប់ផ្ដើមសាងសង់ពីខែតុលា ឆ្នាំ២០២៣។

សម្រាប់ក្រុមអង្គរថាយហ្គឺរ ជាក្រុមបង្កើតឡើងដំបូងដោយអ្នកវិនិយោគទុនជប៉ុន នៅចន្លោះឆ្នាំ២០១២ ខណៈនៅឆ្នាំ២០១៣ ក្រុមនេះដណ្តើមបានសិទ្ធិពីក្របខ័ណ្ឌក១ (ជំនាន់នោះមិនទាន់មានលីគទី២ នៅឡើយទេ) ឡើងមកលីគកំពូលកម្ពុជា នៅឆ្នាំ២០១៤ រហូតដល់បច្ចុប្បន្ន។

បង្កើតឡើងដំបូងក្លិបនេះមានឈ្មោះជា TriAsia Phnom Penh ហើយក្រោយមកក៏ប្តួរជា Cambodia Tiger និងចុងក្រោយនេះឈ្មោះ អង្គរថាយហ្គឺរ។ នៅឆ្នាំ២០១៧ ក្រុមអង្គរថាយហ្គឺរ បានចាកចេញពីរាជធានីភ្នំពេញ ទៅឈរជើងនៅលើទឹកដីខេត្តសៀមរាប ដោយដំបូងឡើយប្រើប្រាស់កីឡដ្ឋានស្វាយធំ ឬ កីឡដ្ឋានខេត្ត និងប្តួរមកប្រើប្រាស់កីឡដ្ឋានហនុមាន វិញ ក្រោយកីឡដ្ឋាននេះសាងសង់រួចរាល់ មកទល់បច្ចុប្បន្ន៕

កីឡដ្ឋាន Angkor Tiger FC នឹងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ចុងសប្ដាហ៍នេះ

អត្ថបទទាក់ទង