Close

រសៀលនេះ! គោជំទង់កម្ពុជា ប្រកួតជាមួយ អ៊ូសបេគីស្ថាន ពានរង្វាន់ AFC U20 Asian Cup

ដោយ៖ Chhan Sreyka ​​ | ថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០២៤ កីឡា
រសៀលនេះ! គោជំទង់កម្ពុជា ប្រកួតជាមួយ អ៊ូសបេគីស្ថាន ពានរង្វាន់ AFC U20 Asian Cup រសៀលនេះ! គោជំទង់កម្ពុជា ប្រកួតជាមួយ អ៊ូសបេគីស្ថាន ពានរង្វាន់ AFC U20 Asian Cup

នៅរសៀលថ្ងៃ ច័ន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នេះ វេលាម៉ោង ២៖០០នាទី ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២០ឆ្នាំ ត្រូវប្រកួតតទល់ជាមួយក្រុមជម្រើសជាតិអ៊ូសបេគីស្ថាន ក្នុងប្រកួតទី២ នៃពានរង្វាន់ AFC U20 Asian Cup ដែលរៀបចំឡើងនៅឆាយនីសតៃប៊ិ។

ក្នុងការប្រកួតបើកឆាកកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២០ឆ្នាំ ក្រោមការដឹកនាំរបស់គ្រូបង្កោលថ្វី លោក KOJI GYOTOKU បានយកឈ្នះ ក្រុមជម្រើសជាតិនេប៉ាល់ ក្នុងលទ្ធផល ៤-១។

រសៀលនេះ! គោជំទង់កម្ពុជា ប្រកួតជាមួយ អ៊ូសបេគីស្ថាន ពានរង្វាន់ AFC U20 Asian Cup

ចំណែក្រុមជម្រើសជាតិអ៊ូសបេគីស្ថាន នេះគឺជាការប្រកួតដំបូងហើយ សម្រាប់ពួកគេក្នុងពានរង្វាន់ AFC U20 Asian Cup China PR 2025 នេះ បច្ចុប្បន្នមាន ០ពិន្ទុ ខណៈកម្ពុជា មាន ៣ពិន្ទុ កំពុងឈរកំពូលតារាងបណ្ដោះអាសន្ន។

ជំនួបរវាងកម្ពុជា និងអ៊ូសបេគីស្ថាន នឹងមានការផ្សាយផ្ទាល់នៅលើ នឹងមានការផ្សាយផ្ទាល់នៅលើគេហទំព័រហ្វេសប៊ុកផេកផ្លូវការរបស់ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា។

គួរបញ្ជាក់ថា នៅក្នុងពានរង្វាន់ខាងលើនេះ ក្រុមគោជំទង់កម្ពុជា ស្ថិតនៅពូល 𝗕 ជាមួយក្រុមជម្រើសជាតិអ៊ូសបេគីស្ថាន, បារ៉ែន, ឆាយនីសតៃប៊ិ និង នេប៉ាល់។ បន្ទាប់ពីការប្រកួតនេះ កម្ពុជា ត្រូវប៉ះ បារ៉ែន និងចិនតៃប៉ិ ៕

រសៀលនេះ! គោជំទង់កម្ពុជា ប្រកួតជាមួយ អ៊ូសបេគីស្ថាន ពានរង្វាន់ AFC U20 Asian Cup