ក្រុមជម្រើសជាតិកម្ពុជា ស្មើគ្នាជាមួយម្ចាស់ផ្ទះស្រីលង្កា ក្នុងជំនួបជើងទីមួយ វគ្គជម្រុះ AFC Asian Cup 2027
(បាល់ទាត់)៖ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២៤នេះ ក្រុមជម្រើសជាតិកម្ពុជា ក្រោមការដឹកនាំរបស់លោក Félix Dalmás បានប្រកួតស្មើគ្នាជាមួយក្រុមម្ចាស់ផ្ទះស្រីលង្កា ក្នុងលទ្ធផល ០-០ ក្នុងវគ្គជម្រុះជើងទី១ (Play off) ពានរង្វាន់ប្រចាំទ្វីប AFC Asian Cup Saudi Arabia 2027។
ពិតជាមិនងាយដូចការគិតមែន ក្នុងការប្រកួតយប់មិញនេះ វគ្គទី១ ស្រីលង្កា ហាក់មានប្រៀបជាងកម្ពុជា ដោយសារម្ចចាស់ផ្ទះបានប្រើប្រាស់កីឡាករកូនកាត់ទាំង ១០នាក់លើទីលាន លើកលែងតែអ្នកចាំទីប៉ុណ្ណោះ ដែលជាជនជាតិស្រីលង្កាសុទ្ធសាធ ដែលធ្វើឱ្យកម្ពុជា ហាក់មានការលំបាក។ ប៉ុន្តែនៅចុងម៉ោងវគ្គទី២ កម្ពុជា មានសន្ទុះល្អវិញក្រោយការផ្លាស់ប្ដូរកីឡាករមួយចំនួន យ៉ាងណាមិនមានគ្រាប់បាល់ទាំងសងខាង ដូច្នេះចាំទូទាត់គ្នាក្នុងជើងទី២ នៅកម្ពុជា។
ក្នុងថ្ងៃជាជាមួយគ្នានេះ ក្រុមជម្រើសជាតិ ទីម័រខាងកើត បានយកឈ្នះម៉ុងហ្គោលី ក្នុងលទ្ធផល ៤ទល់និង១។ អ្វីដែលគួរឲ្យកត់សម្គាល់គឺជ័យជំនះនេះ កីឡាកររបស់អង្គរថាយហ្គឺរ 𝗝𝗼ã𝗼 𝗣𝗲𝗱𝗿𝗼 រកបាន ៣គ្រាប់ម្នាក់ឯង ខណៈ១គ្រាប់ទៀត រកបានដោយកីឡាករ 𝗭𝗲𝗻𝗶𝘃𝗶𝗼 𝗚𝗼𝘀𝘁𝗮𝘃𝗼 អតីតកីឡាករគិរីវង់សុខសែនជ័យ។
គួរបញ្ជាក់ថា បន្ទាប់ពីការប្រកួតស្អែកនេះ ក្រុមទាំងពីរ ត្រូវប្រកួតជើងទី២ នៅថ្ងៃទី១០ ខែកញ្ញា នៅពហុកីឡដ្ឋាជាតិអូឡាំពិក ប្រទេសកម្ពុជា៕