Close

ក្រុមគោជំទង់កម្ពុជា ប៉ះ អាហ្វហ្គានីស្ថាន ដើម្បីដណ្ដើមតំណែងកំពូតារាង ក្នុងពានរង្វាន់ AFC U17 Asian Qualifiers Group B

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ២០២៤ កីឡា
ក្រុមគោជំទង់កម្ពុជា ប៉ះ អាហ្វហ្គានីស្ថាន ដើម្បីដណ្ដើមតំណែងកំពូតារាង ក្នុងពានរង្វាន់ AFC U17 Asian Qualifiers Group B ក្រុមគោជំទង់កម្ពុជា ប៉ះ អាហ្វហ្គានីស្ថាន ដើម្បីដណ្ដើមតំណែងកំពូតារាង ក្នុងពានរង្វាន់ AFC U17 Asian Qualifiers Group B

នៅយប់ថ្ងៃ សុក្រ ទី២៥ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ៧:០០នាទីយប់ ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ១៧ឆ្នាំ ក្រោមការដឹកនាំរបស់លោក 𝗞𝗢𝗝𝗜 𝗚𝘆𝗼𝘁𝗼𝗸𝘂 នឹងត្រូវប្រកួតជាមួយក្រុមជម្រើសជាតិអាហ្វហ្គានីស្ថាន អាយុក្រោម១៧ឆ្នាំ ក្នុងពានរង្វាន់ AFC U17 Asian Qualifiers Group B ។

មុនប៉ះគ្នានៅយប់នេះ ក្រុមជម្រើសជាតិកម្ពុជា បានឈ្នះ ២ប្រកួតជាប់គ្នា ដោយក្នុងប្រកួតបើកឆាក កាលពីថ្ងៃទី១៩ ខែតុលា បានយកឈ្នះលើកលើក្រុមបង់ក្លាដេស ក្នុងលទ្ធផល ១-០ និងបន្តយកឈ្នះ ក្រុមជម្រើសជាតិម៉ាកាវ អាយុក្រោម១៧ឆ្នាំ ក្នុង លទ្ធផល ១-០។ ចំណែកក្រុមជម្រើសជាតិអាហ្វហ្គានីស្ថាន ពិតជាធ្វើបានល្អមែនទែន ពោលគឺបានយកឈ្នះម៉ាកាវ យ៉ាងចាស់ដៃ ក្នុងលទ្ធផល ៩-០ និងបន្តលត់ក្រុមហ្វីលីពីន ក្នុងលទ្ធផល ៨-០។

ក្រុមគោជំទង់កម្ពុជា ប៉ះ អាហ្វហ្គានីស្ថាន ដើម្បីដណ្ដើមតំណែងកំពូតារាង ក្នុងពានរង្វាន់ AFC U17 Asian Qualifiers Group B

គិតត្រឹមពីរប្រកួតដំបូងនេះ ក្រុមជម្រើសជាតិអាហ្វហ្គានីស្ថាន កំពុងឈរកំពូលតារាងក្នុងពូល B មាន ៦ពិន្ទុ ស្មើគ្នាជាមួយក្រុមជម្រើសជាតិកម្ពុជា ខណៈ បង់ក្លាដេស ឈរលេខ៣ ហ្វីលីពីន ឈរលេខ៤ មាន ៣ពិន្ទុស្មើគ្នា ស្របពេលដែលម៉ាកាវ ឈរបាតតារាង មាន ០ពិន្ទុ។ ក្នុងប្រកួតនេះ បើកម្ពុជាឈ្នះ ឬស្មើ នោះកម្ពុជា នឹងមានឱកាសខ្ពស់ឡើងទៅកាន់វគ្គបន្ត ខណៈកម្ពុជា នៅសល់មួយប្រកួតក្នុងដៃ។

គួរបញ្ជាក់ថា កម្ពុជា ទទួលសិទ្ធិរៀបចំធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតវគ្គជម្រុះនៃពានរង្វាន់ AFC U17 Asian Cup 2025 Qualifiers Group B ដែលប្រព្រឹត្តឡើងចាប់ពីថ្ងៃទី១៩ ខែតុលា ដល់ថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២៤។ ក្នុងនោះ ម្ចាស់ផ្ទះ កម្ពុជា ស្ថិតនៅពូល B ជាមួយ អាហ្វហ្គានីស្ថាន, ហ្វីលីពីន, បង់ក្លាដេស និង ម៉ាកាវ៕

ក្រុមគោជំទង់កម្ពុជា ប៉ះ អាហ្វហ្គានីស្ថាន ដើម្បីដណ្ដើមតំណែងកំពូតារាង ក្នុងពានរង្វាន់ AFC U17 Asian Qualifiers Group B

អត្ថបទទាក់ទង