Close

លីគកំពូលកម្ពុជា៖ ៣ គូនឹងប្រកួតសប្ដាហ៍ទី៥ នៅរសៀលនេះ

ដោយ៖ Chhan Sreyka ​​ | ម្សិលមិញ ម៉ោង 5:07 am កីឡា
លីគកំពូលកម្ពុជា៖ ៣ គូនឹងប្រកួតសប្ដាហ៍ទី៥ នៅរសៀលនេះ លីគកំពូលកម្ពុជា៖ ៣ គូនឹងប្រកួតសប្ដាហ៍ទី៥ នៅរសៀលនេះ

ការប្រកួតជើងឯកលីគកំពូលកម្ពុជា ឬខេមបូឌានព្រីមៀរលីគ (CPL) នឹងឈានចូលសប្តាហ៍ទី៥ នៅរសៀលថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ ដោយក្នុងនោះ មានការប្រកួតចំនួន៣គូ។

ការប្រកួតទាំង៣គូ នឹងធ្វើឡើងនៅពេលដំណាលគ្នា ពោលគឺនៅវេលាម៉ោង ៦៖០០នាទីល្ងាច ដោយក្នុងនោះ សមាគមនបាល់ទាត់ក្រសួងមហាផ្ទៃ បើកទ្វារ AIA Stadium KMH PARK ទទួលស្វាគមន៍ក្រុមវិសាខា, ព្រះខ័នរាជស្វាយរៀង បើកកីឡដ្ឋានខេត្តស្វាយរៀង ទទួលស្វាគមន៍ក្រុមណាហ្គាវើលដ៍ ខណៈបឹងកេត បើទ្វារពហុកីឡដ្ឋានជាតិ ទទួលស្វាគមន៍ ក្រុមបាល់ទាត់ឡាយ្វ ខេត្តព្រះសីហនុ។

លីគកំពូលកម្ពុជា៖ ៣គូនឹងប្រកួតសប្ដាហ៍ទី៥ នៅរសៀលនេះ

សម្រាប់ការប្រកួតថ្ងៃ ព្រហស្បត៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៤ នេះ គិរីវង្សសុខសែនជ័យ ទទួលស្វាគមន៍ក្រុម អង្គរថាយហ្គឺរ ខណៈ អាយអេសអាយ ដង្កោសែនជ័យ បើកទ្វារកីឡដ្ឋាន AIA Stadium KMH PARK ទទួលក្រុមកងយោធពលខេមរភូមិន្ទ។

បន្ទាប់ពីការប្រកួត Cambodian Premier League សប្តាហ៍ទី៤ បានបញ្ចប់ គណៈកម្មាការCPL បានបង្ហាញថា មានអ្នកចូលរួមទស្សនាការប្រកួតផ្ទាស់នៅក្នុងកីឡដ្ឋានសរុប ២៨.៨៨១នាក់ ដែលជាតួរលេខសរុបពីកីឡដ្ឋានទាំង១០។

គួរបញ្ជាក់ថា គិតត្រឹមសប្ដាហ៍ទី៤ ក្រុមភ្នំពេញក្រោន កំពុងឈរកំពូលតារាង មាន ១២ពិន្ទុ តាមពីក្រោយដោយក្រុមព្រះខ័នរាជស្វាយរៀង ណាហ្គាវើលដ៍ និងអង្គរថាយហ្គឺរ មាន ៩ពិន្ទុដូចគ្នា ខណៈ គិរីវង្សសុខសែនជ័យ ឈរបាតតារាង៕

លីគកំពូលកម្ពុជា៖ ៣គូនឹងប្រកួតសប្ដាហ៍ទី៥ នៅរសៀលនេះ