Close

ប្រវត្តិសាស្រ្តថ្មីក្នុងវិស័យបាល់ទាត់កម្ពុជា ជំនួបរវាង បឹងកេត ជាមួយ ភ្នំពេញក្រោន នឹងមានមន្រ្តីអាជ្ញាកណ្ដាល ៦រូប កាត់សេចក្តី

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ កីឡា
ប្រវត្តិសាស្រ្តថ្មីក្នុងវិស័យបាល់ទាត់កម្ពុជា ជំនួបរវាង បឹងកេត ជាមួយ ភ្នំពេញក្រោន នឹងមានមន្រ្តីអាជ្ញាកណ្ដាល ៦រូប កាត់សេចក្តី ប្រវត្តិសាស្រ្តថ្មីក្នុងវិស័យបាល់ទាត់កម្ពុជា ជំនួបរវាង បឹងកេត ជាមួយ ភ្នំពេញក្រោន នឹងមានមន្រ្តីអាជ្ញាកណ្ដាល ៦រូប កាត់សេចក្តី

ការប្រកួតជម្រើសជើងឯកលីគកំពូលកម្ពុជា ឬ ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៤/២៥ សប្ដាហ៍ទី១៤ នឹងចាប់ផ្ដើមប្រកួតនៅថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ៧:០០ យប់ ខាងមុខនេះ ហើយការប្រកួត ដ៏កក្រើកប្រចាំសប្តាហ៍នេះ ដែលបងប្អូនអ្នកគាំទ្រតែងតែហៅថា The Classic Match គឺជាការប៉ះគ្នា រវាងក្រុមនាគខៀវបឹងកេត ជាមួយ ក្រុមសឹងក្រហមភ្នំពេញក្រោន ដែលធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក។

អ្វីដែលកាន់តែពិសេស នឹងជាលើកដំបូងក្នុងប្រវត្តិសាស្រ្តនៃវិស័យបាល់ទាត់ក្នុងប្រទេសកម្ពុជានោះគឺជំនួបដ៏ធំមួយនេះ នឹងមានមន្ដ្រីអជ្ញាកណ្ដាលចំនួន៦រូប កាត់សេចក្តីនៅលើទីលាន ក្រោយពីបានសិក្សាវគ្គសុចរិតភាព និងច្បាប់នៃការប្រកួតបាល់ទាត់ ក្រោមកិច្ចសហការ ពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) និង សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) ដែលធ្វើបទបង្ហាញដោយផ្ទាល់ពីគ្រូឧទ្ទេស អញ្ជើញមកពីសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី កាលពីសប្ដាហ៍មុនកន្លងទៅផងដែរ ក្រោមការរៀបចំដោយក្រុមហ៊ុន ខេមបូឌានព្រីមៀរលីគ។

ប្រវត្តិសាស្រ្តថ្មីក្នុងវិស័យបាល់ទាត់កម្ពុជា ជំនួប រវាង បឹងកេត ជាមួយ ភ្នំពេញក្រោន នឹងមានមន្រ្តីអាជ្ញាកណ្ដាល ៦រូបកាត់សេចក្តី

គោលបំណងនៃការបន្ថែមមន្រ្ដីជំនួយការអាជ្ញាកណ្ដាល ២រូប ឈរនៅជិតបង្គោលទីខាងឆ្វេង (ទាំងសងខាង) គឺដើម្បីផ្តល់នូវភាពច្បាស់លាស់ជាងមុនក្នុងការវិនិច្ឆ័យ និងសម្រាប់ជាជំនួយយ៉ាងសំខាន់ដល់អាជ្ញាកណ្តាល នៅលើទីលាន ជាពិសេសក្នុងតំបន់ផ្ទៃប៉េណាល់ទី។

បើតាមការបញ្ជាក់របស់ក្រុមហ៊ុន ខេមបូឌានព្រីមៀរលីគ ការបន្ថែមមន្ដ្រីជំនួយការអាជ្ញាកណ្ដាលនៅលើទីលាន នឹងចាប់ផ្ដើមអនុវត្តន៍ ចាប់ពីសប្តាហ៍ទី១៤ តទៅ។

ងាកមកចាប់អារម្មណ៍ការប្រកួត The Classic Match វិញ ក្រុមទាំងពីរនេះ ធ្លាប់ជួបគ្នាច្រើនលើកមកហើយ តែបើគិតតែការជួបគ្នាក្នុងលីគកំពូលកម្ពុជា គិតចាប់តាំងពីឆ្នាំ២០២២មក ពួកគេធ្លាប់ជួបគ្នាចំនួន ៩ដង ក្នុងនោះ ភ្នំពេញក្រោន ធ្វើបានល្អជាង ដោយឈ្នះ ៦ ស្មើ២ និងចាញ់១ ខណៈការជួបគ្នាលើកចុងក្រោយ ក្នុងការប្រកួតលីគកំពូលកម្ពុជា ជើងទី១ សប្តាហ៍ទី៣ កាលពីថ្ងៃ សុក្រ ទី២៣ ខែសីហា នៅឯកីឡដ្ឋាន RSN ភ្នំពេញក្រោន បានយកឈ្នះ បឹងកេត ក្នុងលទ្ធផល ២ទល់នឹង១ ។

គួរបញ្ជាក់ផងដែរថា គិតត្រឹមសប្ដាហ៍ទី១៣ ក្រុមភ្នំពេញក្រោន កំពុងឈរកំពូលតារាងបណ្ដោះអាសន្ន មាន ៣៤ពិន្ទុ បន្ទាប់ពីឆ្លងកាត់ការប្រកួតចំនួន១២ ឈ្នះ១១ និងស្មើ១ ខណៈបឹងកេត ឈរលេខ៦ មាន ១៧ពិន្ទុ ក្រោយឆ្លងកាត់ការប្រកួតចំនួន១១ ឈ្នះ៥ ចាញ់៤ និងស្មើ២៕

ប្រវត្តិសាស្រ្តថ្មីក្នុងវិស័យបាល់ទាត់កម្ពុជា ជំនួប រវាង បឹងកេត ជាមួយ ភ្នំពេញក្រោន នឹងមានមន្រ្តីអាជ្ញាកណ្ដាល ៦រូបកាត់សេចក្តី