Close

ការប្រកួតលីគកំពូលកម្ពុជា រដូវកាល ២០២៤/២៥ បានបញ្ចប់ដោយជោគជ័យ

ដោយ៖ Chhan Sreyka ​​ | 7 ម៉ោងមុន កីឡា
ការប្រកួតលីគកំពូលកម្ពុជា រដូវកាល ២០២៤/២៥ បានបញ្ចប់ដោយជោគជ័យ ការប្រកួតលីគកំពូលកម្ពុជា រដូវកាល ២០២៤/២៥ បានបញ្ចប់ដោយជោគជ័យ

ការប្រកួតជម្រើសជើងឯកលីគកំពូលកម្ពុជា ឬ ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៤/២៥ បានបិទបញ្ចប់ដោយជោគជ័យ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ សប្ដាហ៍មុន ដែលមានក្រុមព្រះខ័នរាជស្វាយរៀង ជាម្ចាស់ជើងឯករដូវកាលនេះ មានអ្នកចូលរួមទស្សនាផ្ទាល់សរុបប្រមាណជា ១៩៩,០០៩ នាក់។

បន្ទាប់ពីឆ្លងកាត់ការប្រកួតរយៈពេល ៣២សប្ដាហ៍ ពោលគឺចាប់ពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ ដែលមាន ១១ក្រុមចូលរួមប្រកួតនៅរដូវកាលនេះ។ ក្រុមព្រះខ័នរាជស្វាយរៀង បានក្លាយជាម្ចាស់ពានរង្វាន់ជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ដោយពួកគេអាចរកបាន ៧៦ពិន្ទុ ចំណែកឯភ្នំពេញក្រោន ជាម្ចាស់ជើងឯករង ដោយរកបាន ៧២ពិន្ទុ ។ ចំណែកឯចំណាត់លេខ៣ បានទៅលើក្លិបវិសាខា មាន ៦៥ពិន្ទុ និងលេខ៤ យកបានដោយ ក្លិបបឹងកេត មាន ៤៣ពិន្ទុ និងលេខ៥ បានទៅលើក្លិបណាហ្កាវើលដ៍ មាន ៤៣ពិន្ទុ ដោយយោងទៅតាមផលសងគ្រាប់បាល់។ ចំណែកឯក្រុមខ្លាទឹកក្រូចអង្គរថាយហ្គឺរ ទទួលបានចំណាត់លេខ៦ ដែលមាន ៤០ពិន្ទុ ។ ទាំងនេះគឺជាលទ្ធផលចំណាត់ថ្នាក់ សម្រាប់ក្រុមកំពូលទាំង៦ ។

ការប្រកួតលីគកំពូលកម្ពុជា រដូវកាល ២០២៤/២៥ បានបញ្ចប់ដោយជោគជ័យ

ចំណែកឯលទ្ធផលចំណាត់ថ្នាក់ ក្រុមខាងក្រោមទាំង៥ រួមមាន៖ អាយ អេស អាយ ដង្កោសែនជ័យ មាន ៤២ពិន្ទុ ទទួលបានចំណាត់ថ្នាក់ទី៧។ ចំណែកឯលេខ៨ បានទៅលើក្លិប កងយោធពលខេមរភូមិន្ទ មាន៣៧ពិន្ទុ លេខ៩ បានទៅលើ គិរីវង់សុខសែនជ័យ មាន១៩ពិន្ទុ លេខ១០ ឡាយហ្វ ខេត្តព្រះសីហនុ មាន១៧ពិន្ទុ និងលេខ១១ បានទៅលើក្លិបសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ដែលពួកគេរកបានត្រឹម ៨ពិន្ទុប៉ុណ្ណោះ ។

ងាកមកមើលកីឡាករស៊ុតបញ្ជូលទីបានច្រើនជាងគេ ឬ Top Scorer បានទៅលើខ្សែប្រយុទ្ធរបស់ភ្នំពេញក្រោន និងក្រុមជម្រើសជាតិកម្ពុជា កីឡាករ RAFAEL ANDRES NIETO RONDON ស៊ុតបញ្ជូលទីសរុបចំនួន ២១គ្រាប់ ខណៈកីឡាករដែលបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបញ្ជូលទីបានច្រើនជាងគេ( Assist ) បានទៅលើកីឡាករ អ៊ុក សុវណ្ណ របស់វិសាខា បញ្ជូនបាន ១៩ដង។ ចំណែកកីឡាករឈ្នះស្រោមដៃមាស បានទៅលើអ្នកចាំទី វីរៈ ដារ៉ា របស់ព្រះខ័នរាជស្វាយរៀង ដែលការពារមិនឱ្យបាល់ចូលទីច្រើនជាងគេ ពោលគឺ Clean Sheetស ចំនួន ១៤ដង៕

ការប្រកួតលីគកំពូលកម្ពុជា រដូវកាល ២០២៤/២៥ បានបញ្ចប់ដោយជោគជ័យ

អត្ថបទទាក់ទង