Close

រឿងរ៉ាវសំខាន់ៗ ដែលបានកើតឡើងនៅលីគកំពូលកម្ពុជា បន្ទាប់ពីបញ្ចប់សប្ដាហ៍ទី៤

ដោយ៖ Chhan Sreyka ​​ | ថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០២៤ កីឡា
រឿងរ៉ាវសំខាន់ៗ ដែលបានកើតឡើងនៅលីគកំពូលកម្ពុជា បន្ទាប់ពីបញ្ចប់សប្ដាហ៍ទី៤ រឿងរ៉ាវសំខាន់ៗ ដែលបានកើតឡើងនៅលីគកំពូលកម្ពុជា បន្ទាប់ពីបញ្ចប់សប្ដាហ៍ទី៤

ការប្រកួតជើងឯកលីគកំពូលកម្ពុជា ឬ ខេមបូឌានព្រីមៀរលីគ (CPL) បានបញ្ចប់សប្តាហ៍ទី៤ កាលពីចុងសប្តាហ៍កន្លងទៅ ដោយក្នុងនោះគេសង្កេតឃើញថា មានរឿងរ៉ាវសំខាន់ៗមួយចំនួនបានកើតឡើង។

រឿងដំបូងនេះ គឺក្រុមម្ចាស់ការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង ដែលជាក្រុមខ្លាំង បានស្គាល់បរាជ័យលើកដំបូង ក្នុងរដូវកាលនេះ ក្រោមថ្វីជើង ក្រុមសេះមាសវិសាខា ក្នុងលទ្ធផល ១-០ នាកីឡដ្ឋាន Prince។

រឿងសំខាន់ទី២ គឺក្រុមសឹងក្រហមភ្នំពេញក្រោន, ក្រុមណាហ្គាវើលដ៍ និងក្រុមអង្គរថាយហ្គឺរ ជាក្រុមដែលឈ្នះគ្រប់ប្រកួត គិតត្រឹមសប្ដាហ៍ទី៤នេះ ក្នុងនោះ ភ្នំពេញក្រោន ឈ្នះ៤, ក្រុមណាហ្គាវើលដ៍ ឈ្នះ៣ និងនិងក្រុមអង្គរថាយហ្គឺរ ឈ្នះ៣។

រឿងទី៣ ក្រុមបាល់ទាត់ដែលមានមូលដ្ឋាននៅខេត្តតាកែវ គិរីវង្សសុខសែនជ័យ ជាក្រុមតែមួយគត់ បរាជ័យគ្រប់ការប្រកួត ពោលគឺ៤ប្រកួតចាញ់ទាំង៤ គ្មានពិន្ទុរាប់។
រឿងទី៤ ក្រុមកងយោធពោលខេមរភូមិន្ទ ឬ Tiffy Army ក្រោមការដឹកនាំរបស់លោក ភា សុភ័ក្រ្តា ស្គាល់ជ័យជំនះលើកដំបូងក្នុងរដូវកាលនេះ បន្ទាប់បីវាយបកយកឈ្នះ ក្រុមដែលទើបតែឡើងពីលីគ២ ក្រុមបាល់ទាត់ឡាយហូ ខេត្តព្រះសីហនុ ក្នុងលទ្ធផល ៣-២។

រឿងទី៥ គិតត្រឹម៤ប្រកួតដំបូងនេះ កីឡាករដែលស៊ុតបញ្ជូលទីបានច្រើនជាងគេ (Top Scorer) មានចំនួន ៣នាក់ ដែលសុទ្ធតែជាកីឡាករកូតាអាស៊ាន ដែលរួមាន កីឡាករ Roque Silveira Dos Santos, RAFAEL ANDRES NIETO ROND និង NNAMDI OFUFU IBEH រកបានម្នាក់ ៣គ្រាប់។

គួរបញ្ជាក់ថា គិតត្រឹមសប្ដាហ៍ទី៤នេះ ក្រុមភ្នំពេញក្រោន កំពុងឈរកំពូលតារាង មាន ១២ពិន្ទុ តាមពីក្រោយដោយក្រុមព្រះខ័នរាជស្វាយរៀង ណាហ្គាវើលដ៍ និងអង្គរថាយហ្គឺរ មាន ៩ពិន្ទុដូចគ្នា ខណៈ គិរីវង្សសុខសែនជ័យ ឈរបាតតារាង៕