Close

Nokia ប្រកាសប្ដូរ Logo ថ្មីជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ និងមិនធ្លាប់មានក្នុងរយៈពេលជិត ៦០ឆ្នាំ

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ បច្ចេកវិទ្យា
Nokia ប្រកាសប្ដូរ Logo ថ្មីជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ និងមិនធ្លាប់មានក្នុងរយៈពេលជិត ៦០ឆ្នាំ Nokia ប្រកាសប្ដូរ Logo ថ្មីជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ និងមិនធ្លាប់មានក្នុងរយៈពេលជិត ៦០ឆ្នាំ

បរទេស ៖ ក្រុមហ៊ុនបច្ចេកវិទ្យា និងជាក្រុមហ៊ុនផលិតទូរស័ព្ទដៃដែលមានវ័យចំណាស់ Nokia បានប្រកាសធ្វើការផ្លាស់ប្ដូរ Logo ថ្មីជាលើកដំបូងនៅក្នុងរយៈពេលជិត ៦០ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣។

Logo ថ្មីរបស់ Nokia គឺពិតជាប្លែក ដោយវាត្រូវបានរួមបញ្ចូលគ្នានូវពណ៌ចំនួនប្រាំខុសគ្នា ដើម្បីបង្កើតបានជាពាក្យ «NOKIA»។

នាយកប្រតិបត្តិក្រុមហ៊ុន Nokia លោក Pekka Lundmark ឱ្យដឹងថា ការផ្លាស់ប្តូរនេះគឺតំណាងឱ្យការដាក់ចេញនូវយុទ្ធសាស្រ្តមួយដែលមាន ៣ដំណាក់កាល បន្ទាប់ពីក្រុមហ៊ុនបានជួបបទពិសោធន៍ដ៏ជូរចត់កាលពីអំឡុងឆ្នាំ២០២០។ ខ្លឹមសារយុទ្ធសាស្រ្ត ៣ដំណាក់កាលនេះរួមមាន Reset, Accelerate និង Scale ដែលមានន័យថា ជាការកំណត់យុទ្ធសាស្រ្ត បង្កើនល្បឿន និងកំណត់ទំហំនៃដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន។

ការផ្ដាស់ប្ដូរ Logo ថ្មីនេះគឺជាជាដំណាក់ទី១ ឬហៅថា ដំណាក់កាលកំណត់ឡើងវិញ (Reset) គឺត្រូវបានបញ្ចប់ ហើយឥឡូវនេះកំពុងចាប់ផ្តើមដាក់ចេញនូវដំណាក់កាលទីពីរ។ ការដាក់ចេញនូវយុទ្ធសាស្រ្តថ្មីរបស់ Nokia កំពុងជម្រុញឱ្យក្រុមហ៊ុនរីកមុខមាត់ជាងមុន ដោយគ្រាន់តែការធ្វើអាជីវកម្មដាក់លក់ដំបូងក្នុងឆ្នាំនេះប្រហែល ៨ភាគរយស្មើនឹង ២១ភាគរយដែលរកបានកាលពីឆ្នាំមុនដែលទទួលបានកំណើនជាប្រាក់ខ្ទង់ ២.១១ពាន់លានដុល្លារ។

គួរបញ្ជាក់ផងដែរថា យុទ្ធសាស្ត្រថ្មីទាំង៣របស់ Nokia នេះគឺធ្វើឡើងដើម្បីពង្រីកវិសាលភាពរបស់ខ្លួនបន្ថែមទៀត ក្នុងគោលបំណងក្លាយខ្លួនជាក្រុមហ៊ុនដឹកនាំអាជីវកម្មលំដាប់ពិភពលោក៕

អត្ថបទទាក់ទង