Close

អាមេរិក អ៊ីរ៉ង់ និងអ្នកសម្រុះសម្រួល ជំរុញឱ្យមានបទឈប់បាញ់រយៈពេល ៤៥ ថ្ងៃ

ដោយ៖ Chhan Sreyka ​​ | 2 ម៉ោងមុន ព័ត៌មានអន្តរជាតិ
អាមេរិក អ៊ីរ៉ង់ និងអ្នកសម្រុះសម្រួល ជំរុញឱ្យមានបទឈប់បាញ់រយៈពេល ៤៥ ថ្ងៃ អាមេរិក អ៊ីរ៉ង់ និងអ្នកសម្រុះសម្រួល ជំរុញឱ្យមានបទឈប់បាញ់រយៈពេល ៤៥ ថ្ងៃ

វ៉ាស៊ីនតោន៖ សារព័ត៌មាន Axios បានរាយការណ៍កាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិក អ៊ីរ៉ង់ និងក្រុមអ្នកសម្រុះសម្រួលក្នុងតំបន់ កំពុងពិភាក្សាគ្នាអំពីលក្ខខណ្ឌនៃបទឈប់បាញ់រយៈពេល ៤៥ ថ្ងៃ ដែលអាចឈានទៅរកការបញ្ចប់សង្គ្រាមជាអចិន្ត្រៃយ៍។

ព័ត៌មាននេះត្រូវបានដកស្រង់ចេញពីប្រភពមន្ត្រីសហរដ្ឋអាមេរិក អ៊ីស្រាអែល និងប្រភពក្នុងតំបន់សរុបចំនួន ៤ រូប ដែលដឹងច្បាស់អំពីកិច្ចពិភាក្សានេះ។

ទីភ្នាក់ងារសារព័ត៌មាន Reuters មិនទាន់អាចផ្ទៀងផ្ទាត់របាយការណ៍នេះភ្លាមៗបាននៅឡើយទេ ខណៈដែលសេតវិមាន និងក្រសួងការបរទេសអាមេរិក ក៏មិនទាន់បានឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយជុំវិញបញ្ហានេះដែរ។

អាមេរិក អ៊ីរ៉ង់ និងអ្នកសម្រុះសម្រួល ជំរុញឱ្យមានបទឈប់បាញ់រយៈពេល ៤៥ ថ្ងៃ

តាមព័ត៌មានដដែល ក្រុមអ្នកសម្រុះសម្រួលកំពុងពិភាក្សាលើកិច្ចព្រមព្រៀងដែលមាន ២ ដំណាក់កាល រួមមាន ដំណាក់កាលទី១៖ ការអនុវត្តបទឈប់បាញ់រយៈពេល ៤៥ ថ្ងៃ ដែលក្នុងអំឡុងពេលនោះ ភាគីពាក់ព័ន្ធនឹងចរចាស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាមជាស្ថាពរ។ និង ដំណាក់កាលទី២៖ ការឈានទៅសម្រេចកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមជាផ្លូវការ។

ព័ត៌មានដដែលបានបន្ថែមថា បទឈប់បាញ់នេះអាចនឹងត្រូវពង្រីកសុពលភាពបន្ថែមទៀត ប្រសិនបើការចរចាត្រូវការពេលវេលាច្រើនជាងនេះ។

ដោយឡែក ស្ថានភាពកាន់តែមានភាពតានតឹង បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់កាសែត Wall Street Journal កាលពីថ្ងៃអាទិត្យថា លោកបានកំណត់ឱសានវាទឱ្យអ៊ីរ៉ង់បើកច្រកសមុទ្រ Hormuz ឡើងវិញ បើពុំនោះទេនឹងត្រូវប្រឈមមុខនឹងការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដែលកាលកំណត់ (Deadline) គឺនៅត្រឹមល្ងាចថ្ងៃអង្គារខាងមុខនេះ៕