Close

WHO អំពាវនាវសុំជំនួយបន្ទាន់ ៣០.៣ លានដុល្លារ សម្រាប់ប្រទេសចំនួន ៥ នៅមជ្ឈិមបូព៌ា

ដោយ៖ Chhan Sreyka ​​ | 3 ម៉ោងមុន ព័ត៌មានអន្តរជាតិ
WHO អំពាវនាវសុំជំនួយបន្ទាន់ ៣០.៣ លានដុល្លារ សម្រាប់ប្រទេសចំនួន ៥ នៅមជ្ឈិមបូព៌ា WHO អំពាវនាវសុំជំនួយបន្ទាន់ ៣០.៣ លានដុល្លារ សម្រាប់ប្រទេសចំនួន ៥ នៅមជ្ឈិមបូព៌ា

ព័ត៌មានអន្តរជាតិ៖ អង្គការសុខភាពពិភពលោក (WHO) បានដាក់ចេញនូវយុទ្ធនាការអំពាវនាវសុំជំនួយបន្ទាន់ (Flash Appeal) ក្នុងទឹកប្រាក់ចំនួន ៣០.៣ លានដុល្លារសហរដ្ឋអាមេរិក ដើម្បីគាំទ្រដល់ប្រព័ន្ធសុខាភិបាលនៅក្នុងប្រទេសចំនួន ៥ នៅតំបន់មជ្ឈិមបូព៌ាដែលរងគ្រោះដោយសារជម្លោះ។

អង្គការនេះបានព្រមានថា ប្រព័ន្ធសុខាភិបាលនៅក្នុងប្រទេសទាំងនោះ កំពុងស្ថិតក្រោម «សម្ពាធយ៉ាងធ្ងន់ធ្ងរ» បន្ទាប់ពីអំពើហិង្សាបានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។

WHO អំពាវនាវសុំជំនួយបន្ទាន់ ៣០,៣ លានដុល្លារ សម្រាប់ប្រទេសចំនួន ៥ នៅមជ្ឈិមបូព៌ា

តាមរយៈការបង្ហោះលើបណ្តាញសង្គមកាលពីថ្ងៃសុក្រ លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក
បានបញ្ជាក់ថា ប្រទេស លីបង់ អ៊ីរ៉ង់ អ៊ីរ៉ាក់ ស៊ីរី និងហ្ស៊កដានី គឺជាប្រទេសដែលកំពុងត្រូវការការគាំទ្រជាបន្ទាន់។ លោកបន្តថា យុទ្ធនាការជំនួយ នឹងចាប់ផ្តើមពីខែ មីនា-សីហា ២០២៦។

លោកអគ្គនាយកបានកត់សម្គាល់ថា កញ្ចប់ថវិកានេះនឹងត្រូវប្រើប្រាស់សម្រាប់ទ្រទ្រង់សេវាសុខភាពសំខាន់ៗ៖ រួមទាំងការថែទាំ និងព្យាបាលអ្នករងរបួសដោយសារអាវុធ (Trauma care)។ ពង្រឹងការឃ្លាំមើលជំងឺ៖ ការដាក់ចេញនូវប្រព័ន្ធព្រមានជាមុន ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ។គ្រប់គ្រងគ្រោះមហន្តរាយ៖ បង្កើនសមត្ថភាពគ្រប់គ្រងករណីដែលមានអ្នករងគ្រោះបាត់បង់ជីវិតក្នុងទ្រង់ទ្រាយធំ (Mass casualty management)។ និង ការត្រៀមលក្ខណៈកម្រិតជាតិ៖ ត្រៀមខ្លួនសម្រាប់ភាពអាសន្នផ្នែកគីមី ជីវសាស្ត្រ វិទ្យុសកម្ម និងនុយក្លេអ៊ែរ (CBRN)។

យោងតាមទិន្នន័យរបស់អង្គការសុខភាពពិភពលោក គិតត្រឹមថ្ងៃទី៣១ ខែមីនា ជម្លោះដែលកំពុងបន្តនៅក្នុងតំបន់នេះ បានបណ្ដាលឱ្យមនុស្សជាង ៤ លាននាក់ ត្រូវផ្លាស់ទីលំនៅ ដោយមានអ្នកស្លាប់លើសពី ៣.៣០០ នាក់ និងរងរបួសប្រមាណ ៣០.០០០ នាក់៕