កម្ពុជាកំពុងអនុវត្តគម្រោងរេដបូក ដើម្បីអភិរក្ស និងការពារធនធានធម្មជាតិ
ភ្នំពេញ : «កម្ពុជាបានអនុវត្តគម្រោងរេដបូក តាមរយៈការរក្សាព្រៃឈរ បង្កើនចំណូល » នេះជាការលើកឡើងរបស់ឯកឧត្តម ជួប ប៉ារីស៍ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាមន្ត្រីជនបង្គោលរេដបូកថ្នាក់ជាតិ។
ឯកឧត្តម ជួប ប៉ារីស៍ បានគូសបញ្ជាក់បន្តឱ្យដឹងថា ក្រសួងបរិស្ថានបានចាត់ទុក អង្គការនានា ជាដៃគូរដ៏ល្អក្នុងការរួមចំណែកគាំទ្រវិស័យបរិស្ថាន ការពារធនធានធម្មជាតិ ការអភិរក្សជីវចម្រុះ និងការរស់នៅដោយចីរភាព ។ ឯកឧត្តមបន្តថា ក្រសួងបរិស្ថាន សូមថ្លែងអំណរគុណអង្គការ WCS បានចូលរួមយអនុវត្តគម្រោងរេដបូក ដែនជម្រកសត្វព្រៃកែវសីមា ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារព្រៃឈើ សត្វព្រៃជាច្រើនប្រភេទ និងចូលរួមលើកកម្ពស់ជីវភាពរបស់ប្រជាសហគមន៍។
នេះគឺជាមោទនភាពមួយសម្រាប់ព្រះរាជាណាចក្រកម្ពុជា ដែលទទួលបានជោគជ័យក្នុងការលក់ ឥណទានកាបូនក្នុងទីផ្សារស្ម័គ្រចិត្តនៅលើពិភពលោក។ ថវិកាដែលបានពីការលក់ឥណទានកាបូននេះ ត្រូវបានប្រើប្រាស់សម្រាប់ការអភិរក្សធនធានធម្មជាតិ សហគមន៍ទេសចរណ៍ធម្មជាតិ ស្រូវមិត្តភាពសត្វព្រៃ និងចូលរួមអភិវឌ្ឍសហគមន៍នៅមូលដ្ឋាន តាមរយៈការគាំទ្រជាថវិកាកសាងហេដ្ឋារចនាសម្ពន្ធ័ ផ្លូវ ទឹកស្អាត សូឡា ជាដើម។
គួរបញ្ជាក់ឱ្យដឹងថា សម្ភារការិយាល័យដែលផ្តល់ជូនរដ្ឋបាលខេត្តមណ្ឌលគីរីរួមមាន៖ ម៉ាស៊ីនថតចម្លងឯកសារ ចំនួន២គ្រឿង ម៉ាស៊ីនព្រីនកូល័រ ចំនួន៥គ្រឿង កុំព្យូទ័រ ចំនួន៥គ្រឿង និងកុំព្យូទ័រយួរដៃ ចំនួន៥គ្រឿង ដើម្បីសម្រួលការងារ និងប្រសិទ្ធភាពរដ្ឋបាលថ្នាក់ក្រោមជាតិ៕