Close

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដឹកនាំកិច្ចប្រជុំដាក់ផែនការត្រៀមកម្លាំងដើម្បីទប់ស្កាត់បង្រ្កាបបទល្មើស

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសុក្រ ទី១៦ ខែសីហា ឆ្នាំ២០២៤ ព័ត៌មានជាតិ
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដឹកនាំកិច្ចប្រជុំដាក់ផែនការត្រៀមកម្លាំងដើម្បីទប់ស្កាត់បង្រ្កាបបទល្មើស ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដឹកនាំកិច្ចប្រជុំដាក់ផែនការត្រៀមកម្លាំងដើម្បីទប់ស្កាត់បង្រ្កាបបទល្មើស

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៥ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំដាក់ផែនការជូនដល់កម្លាំងនគរបាលរាជធានីភ្នំពេញត្រៀមកម្លាំង មធ្យោបាយ សម្ភារ បម្រើលើការងារបង្ការទប់ស្កាត់បង្រ្កាបបទល្មើស ជាពិសេសអនុវត្តចាត់វិធានការដោះស្រាយសភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់ នាំមកសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ៕

ជាមួយគ្នានេះដែរ នៅព្រឹកថ្ងៃទី១៦ខែសីហា ឆ្នាំ២០២៤ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានប្រមូលកម្លាំងប្រជុំជួរត្រួតពិនិត្យទទួលផែនការដើម្បីរងចាំបទបញ្ជាថ្នាក់លើចេញអន្តរាគមន៍បង្ការនិងបង្រ្កាបជនជ្រុលនិយមដែលមានបំណងចង់បង្កអសន្តិសុខសណ្តាប់ធ្នាប់ និងប៉ះពាល់ដល់ការរស់នៅប្រកបមុខរបររបស់ប្រជាពលរដ្ឋ៕

អត្ថបទទាក់ទង