ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដឹកនាំកិច្ចប្រជុំពង្រឹងការងារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងការងារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។
នាកិច្ចប្រជុំនេះដែរ មានការចូលរួមពីលោក-លោកស្រីស្នងការរង លោកនាយការិយាល័យព្រហ្មទណ្ឌ, សន្តិសុខ, អន្តោប្រវេសន៍ និងគ្រឿងញៀន លោកអធិការនគរបាលខណ្ឌទាំង១៤ លោកអធិការរងទទួលការងារជំនាញព្រហ្មទណ្ឌ, សន្តិសុខ, អន្តោប្រវេសន៍ និងគ្រឿងញៀន និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀតផងដែរ៕