ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ចេញញត្តិគាំទ្រសារសំឡេងពិសេសរបស់សម្ដេចតេជោ ស្ដីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ CLV
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញបានចេញញត្តិគាំទ្រសារសំឡេងពិសេសរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ស្ដីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (DTA) ដល់ជនរួមជាតិទាំងអស់ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤នេះ ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានថ្លែងថា៖«ក្នុងនាមថ្នាក់ដឹកនាំ និងកងកម្លាំងទាំងអស់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង នូវសារសំឡេងពិសេសរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានពន្យល់បន្ថែមអំពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណ អភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (DTA) ដល់ជនរួមជាតិទាំងអស់ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤នេះ »។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បន្ថែមថា៖ «ក្នុងសារសំឡេងនេះផងទៀត សម្ដេចតេជោប្រធានព្រឹទ្ធសភា បានធ្វើការពន្យល់ដោយផ្ទាល់ក្នុងក្រុមរបស់យុវជនមួយចំនួន ដែលកំពុងបំផុសចលនាប្រឆាំងនឹងការអភិវឌ្ឍ និងជំរុញការចេញមកធ្វើបាតុកម្ម»។
ក្នុងឱកាសនេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ និងកងកម្លាំង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទាំងអស់ សូមធ្វើការប្រឆាំងដាច់ខាតនូវការប៉ុនប៉ងប្រមូលផ្តុំធ្វើបាតុកម្មហិង្សា ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់៕