ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាក់ពីវិធានការបង្ការទប់ស្កាត់ និងបង្រ្កាបក្មេងទំនើង ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ
![ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាក់ពីវិធានការបង្ការទប់ស្កាត់ និងបង្រ្កាបក្មេងទំនើង ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ](https://ennasia.com/wp-content/uploads/2025/01/Thumbnail-ENN23-Recovered-7.jpg)
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ បានបញ្ជាក់ពីវិធានការបង្ការទប់ស្កាត់ និងបង្រ្កាបក្មេងទំនើង និងបង្ហាញលទ្ធផលបង្រ្កាបបានក្មេងទំនើងរហស្សនាមCK កាហ្វេកុង ចំនួន០៦នាក់ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ និងផែនការសកម្មភាពសម្រាប់ឆហនាំ២០២៥។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានសង្កត់ធ្ងន់ថា ក្នុងនោះ មាន០២នាក់ជាជនដៃដល់ ដែលបានធ្វើសកម្មភាពយកដុំថ្មគប់ទៅលើយុវជន០១នាក់បណ្តាលឲ្យស្លាប់ នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ថ្លែងថា ករណីក្មេងទំនើងបង្កបទល្មើសឃាតកម្មដោយគប់ដុំថ្ម ចំយុវជនម្នាក់បណ្តាលឱ្យស្លាប់ នៅក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ កម្លាំងសមត្ថកិច្ចរាជធានី ស្រាវជ្រាវបង្ក្រាបបានហើយ មានជនដៃដល់០២នាក់ រួមជាមួយក្រុមក្មេងទំនើងជាបក្សពួក រហស្សនាមCKកាហ្វេកុង ០៤នាក់បន្ថែមទៀត ។
នៅនារសៀលថ្ងៃដដែលនោះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហាញមុខក្រុមក្មេងទំនើ.ងសរុបចំនួន២៥នាក់ ដែលជនក្មេងទំនើ.ងទាំងនេះបានធ្វើសកម្មភាពប្រព្រឹត្តបទល្មើសសរុប១៣ករណី នៅខណ្ឌមានជ័យ និងក្រុងតាខ្មៅ ០៣ករណី ខណ្ឌដូនពេញ០២ករណី ខណ្ឌខណ្ឌសែនសុខ០៣ករណី ខណ្ឌទួលគោក០១ករណី ខណ្ឌដង្កោ០១ករណី ខណ្ឌកំបូល០១ករណី និងខណ្ឌពោធិ៍សែនជ័យ០២ករណី ។បទល្មើស ទាំងនោះរូមមាន:ករណីឃា.តកម្ម ករណីហិ..ង្សាដោយចេតនា ករណីធ្វើឲ្យខូចខាតដោយចេតនា ករណីលួច។
ក្នុងចំណោមជនសង្ស័យក្មេ.ងទំនើងខាងលើផងដែរ សមត្ថកិច្ចបង្រ្កាបបានជាបន្តបន្ទាប់ចំពោះក្មេងទំនើង០៦នាក់មានរហស្សនាមCK កាហ្វេកុង ក្នុងនោះមាន០២នាក់ជាជនដៃដល់ បានធ្វើសកម្មភាពយកដុំថ្មគ.ប់ទៅលើជនរងគ្រោះជាយុវជន០១នាក់ស្លា.ប់ នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ កាលពីថ្ងៃទី២៨ខែធ្នូឆ្នាំ២០២៤៕