ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍និងលទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៧ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍និងលទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គមប្រចាំខែសីហា និងលើកទិសដៅការងារបន្តសម្រាប់ខែកញ្ញាឆ្នាំ២០២៤និងផ្សព្វផ្សាយអនុក្រិត្យស្តីពីការសុំច្បាប់និងការអនុញ្ញាតច្បាប់ឈប់គ្រប់ប្រភេទរបស់មន្រ្តីនគរបាលជាតិកម្ពុជា។កិច្ចប្រជុំមានការចូលរួមពីលោកលោកស្រីស្នងការរង លោកអនុប្រធានផែន លោកលោកស្រី នាយការិយាល័យជំនាញទាំង៣៣ និងលោកអធិការនគរបាលខណ្ឌទាំង១៤៕