Close

វិសាខា ប្រកាសចែកផ្លូវជាមួយកីទ្បាករទីម័រខាងកើត Mouzinho ក្រោយរួមរស់រយៈពេល១រដូវកាល

ដោយ៖ Chhan Sreyka ​​ | ថ្ងៃពុធ ទី៣១ ខែកក្កដា ឆ្នាំ២០២៤ កីឡា
វិសាខា ប្រកាសចែកផ្លូវជាមួយកីទ្បាករទីម័រខាងកើត Mouzinho ក្រោយរួមរស់រយៈពេល១រដូវកាល វិសាខា ប្រកាសចែកផ្លូវជាមួយកីទ្បាករទីម័រខាងកើត Mouzinho ក្រោយរួមរស់រយៈពេល១រដូវកាល

(បាល់ទាត់)៖ ក្លឹបបាល់ទាត់សេះមាសវិសាខា នៅថ្ងៃ ពុធ ទី៣១ ខែកក្កដា ឆ្នាំ២០២៤ នេះ បានប្រកាសចែកផ្លូវគ្នាជាមួយកីទ្បាករជម្រើសជាតិទីម័រខាងកើត Barreto De Lima Mouzinho ក្នុងអំទ្បុងពេលទីផ្សារដោះដូរកីទ្បាករនៅក្នុងក្របខណ្ឌលីគកំពូលកម្ពុជា ដែលនឹងបិទទ្វារនៅថ្ងៃស្អែកនេះ។

ការចាកចេញរបស់កីទ្បាករវ័យ២៤ឆ្នាំខាងលើនេះ បន្ទាប់ពីក្លឹបបាល់ទាត់វិសាខា ប្រកាសនាំចូលកីឡាករចំនួន ៩នាក់ ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករនេះ។ កីឡាករដែលវិសាខានាំចូលមានដូចជា៖ Park Jungbin, គង់ លីហួរ, ថា គ្រីយ៉ា, ផាន សុផេន, សឿន រិទ្ធិវរៈវឌ្ឍនា, Anderson Zogbe, Vitalijs Jagodinskis, De Andrade SouZa Ramon និង Mike Rigoberto Ott។

ទាក់ទងនឹងរឿងនេះ ក្លឹបបាល់ទាត់វិសាខា បានប្រកាសនៅលើទំព័រផេកហ្វេសប៊ុក នៅថ្ងៃ ពុធ ទី៣១ ខែកក្កដា ឆ្នាំ២០២៤ នេះថា “ពួកយើងទាំងអស់គ្នា សូមអរគុណកីឡាករ Barreto De Lima Mouzinho សម្រាប់ការខិតខំប្រឹងប្រែង ជួយក្លិបរបស់យើងមួយរដូវកាលកន្លងមក ។ សូមជូនពរ Mouzinho ជួបតែសំណាងល្អ និងទទួលបានជោគជ័យក្នុងអាជីព នាថ្ងៃអនាគត”។

គួរឱ្យដឹងថា កីទ្បាករ Mouzinho បានផ្លាស់ពីក្លិបបាល់ទាត់អង្គរថាយហ្គឺរ មកចូលរួមជាមួយនឹងក្លឹបបាល់ទាត់វិសាខា កាលពីឆ្នាំ២០២៣ នឹងបានជួយឲ្យក្លិបឈរចំណាត់ថ្នាក់លេខ៣ នៅ Cambodian Premier League រដូវកាល ២០២៣-២៤៕

អត្ថបទទាក់ទង