Close

លោក ភា សុភ័ត្រា ប្រកាសឈប់ពាក់ពាន់ជាមួយបាល់ទាត់ជម្រើសជាតិ ក្រោយធ្វើមិនបានល្អនៅ AFF U19 Championship

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសុក្រ ទី២៦ ខែកក្កដា ឆ្នាំ២០២៤ កីឡា
លោក ភា សុភ័ត្រា ប្រកាសឈប់ពាក់ពាន់ជាមួយបាល់ទាត់ជម្រើសជាតិ ក្រោយធ្វើមិនបានល្អនៅ AFF U19 Championship លោក ភា សុភ័ត្រា ប្រកាសឈប់ពាក់ពាន់ជាមួយបាល់ទាត់ជម្រើសជាតិ ក្រោយធ្វើមិនបានល្អនៅ AFF U19 Championship

កាលពីព្រឹកថ្ងៃ សុក្រ ទី២៦ ខែកក្កដា ឆ្នាំ២០២៤នេះ លោក ភា សុភ័ត្រា គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ១៩ឆ្នាំ ដែលទទួលភារកិច្ចដឹកនាំក្នុងការប្រកួត AFF U19 Championship បានប្រកាសឈប់ពាក់ពាន់ជាមួយក្រុមជម្រើសជាតិទៀតហើយ ក្រោយដឹកនាំក្រុមឈ្នះតែ១ប្រកួតប៉ុណ្ណោះ ក្នុងចំណោម ៣ប្រកួត។

មែនទែនទៅ មុនលោកដឹកនាំក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ១៩ឆ្នាំ ចូលរួមព្រឹត្តិការណ៍ AFF U19 Championship 2024 ប្រព្រឹត្តឡើងនៅប្រទេសឥណ្ឌូនេស៊ី លោកភា សុភ័ត្រា បាននិយាយថា លោកនឹងឈប់ពាក់ពាន់ជាមួយបាល់ទាត់ជម្រើសជាតិទៀតហើយ ប្រសិនបើទទួលបានលទ្ធផលមិនល្អ ឬក៏អាម៉ាស់។

ស្រាប់តែព្រឹកមិញនេះ លោកបានប្រកាសក្នុងបណ្ដាញសង្គមហ្វេសប៊ុករបស់លោកយ៉ាងដូច្នេះថា៖«ចាប់ពីពេលនេះអ្នកទាំងអស់គ្នា អាចបំភ្លេចឈ្មោះខ្ញុំបានពីបាល់ទាត់ជម្រើសជាតិ។ តែសូមកុំឈប់គាំទ្របាល់យើងអោយសោះ។ សូមអរគុណការគាំទ្រ និងមតិយោបល់របស់បងប្អូន ជាចុងក្រោយសូមរក្សាភាពថ្លៃថ្នូរដល់អាជីពដែលមានវិជ្ជាជីវៈមួយនេះសម្រាប់អ្នកបន្ទាប់ “Respect”»។

គួរបញ្ជាក់ថា ក្នុងពានរង្វាន់ AFF U19 Championship 2024 ក្រោមការដឹករបស់លោក ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ១៩ឆ្នាំ ឈ្នះ ១ និងចាញ់ ២ប្រកួត ដោយក្នុងឈ្នះ ហ្វីលីពីន ១-០, ចាញ់ ទីម័រខាងកើត ក្នុងលទ្ធផល ៣ទល់នឹ២ និងចាញ់ម្ចាស់ផ្ទះ ឥណ្ឌូនេស៊ី ២-០៕

អត្ថបទទាក់ទង