Close

Thiago Alcantara ប្រកាសចូលនិវត្តន៍ពីបាល់ទាត់ ក្នុងវ័យ ៣៣ឆ្នាំ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃអង្គារ ទី៩ ខែកក្កដា ឆ្នាំ២០២៤ កីឡា
Thiago Alcantara ប្រកាសចូលនិវត្តន៍ពីបាល់ទាត់ ក្នុងវ័យ ៣៣ឆ្នាំ Thiago Alcantara ប្រកាសចូលនិវត្តន៍ពីបាល់ទាត់ ក្នុងវ័យ ៣៣ឆ្នាំ

អតីតតខ្សែបម្រើឆ្នើមក្លិបអ្នកមានបុណ្យ Barcelona និងក្លិបហង្សក្រហម Liverpool កីឡាករ Thiago Alcantara បានសម្រេចចិត្តចូលនិវត្តន៍ពីបាល់ទាត់ហើយ ក្នុងវ័យ ៣៣ឆ្នាំ។

Thiago Alcantara គឺជាយុវជនរបស់ Barcelona B ក្នុងឆ្នាំ២០០៥-២០០៨។ បន្ទាប់ពីបង្ហាញសមត្ថភាពបានយ៉ាងល្អរូបគេក៏បានកោះហៅចូលរួមក្រុមធំ ក្នុងឆ្នាំ២០១៩។ក្នុងក្រុមឈុតធំរូបគេលេងបាន ៦៨ប្រកួត រកបាន ៤គ្រាប់។ ក្នុងឆ្នាំ២០១៣ រូបគេបានផ្លាស់ទៅក្លិប Bayern Munich ហើយបង្ហាញខ្លួនសរុបចំនួន១៥០ប្រកួត រកបាន ១៧គ្រាប់ ហើយចុងក្រោយនៅឆ្នាំ២០២០ រូបគេបានផ្លាស់មកកាន់ក្លិប Liverpool រហូតដល់ប្រកាសចូលនិវត្តន៍។

ក្នុងអាជីពជាកីឡាករ Thiago Alcantara រូបគេបង្ហាញខ្លួនឲ្យក្លិបសរុបចំនួន ៣៤១ប្រកួត រកបាន ២៨គ្រាប់ ប៉ុន្តែបានឈ្នះពានរង្វាន់សរុបចំនួន៣២។ ពានរង្វាន់ទាំងនោះមានដូចជា៖ Champions League ២ដង, UEFA Super Cup ៣ដង, FIFA Club World Cup ២ដង, La Liga ៤ដង, Bundesliga ៧ដង, Copa del Rey ២ដង, Spanish Super Cup ២ដង, DFB-Pokals ៤ដង, German Super Cup ៣ដង, FA Cup ១ដង, Carabao Cup ១ដង, និង Community Shield ១ដង។

សម្រាប់ក្រុមជម្រើសជាតិអេស្ប៉ាញវិញ រូបគេជាប់គ្រប់ឈុតតែម្ដង រាប់ចាប់តាំងពី U16 រហូតដល់ឈុតធំ។ Thiago ជាប់ឈ្មោះជាមួយក្រុមឈុតធំក្នុងឆ្នាំ២០១១ ដោយបង្ហាញខ្លួនសរុបចំនួន ៤៦ប្រកួត រកបាន ២គ្រាប់៕

អត្ថបទទាក់ទង