Close

រកឃើញក្រុមខ្លាំងទាំង ១៦ កក់កៅអីទៅកាន់វគ្គ ១៦ក្រុម ចុងក្រោយ Euro 2024

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២៤ កីឡា
រកឃើញក្រុមខ្លាំងទាំង ១៦ កក់កៅអីទៅកាន់វគ្គ ១៦ក្រុម ចុងក្រោយ Euro 2024 រកឃើញក្រុមខ្លាំងទាំង ១៦ កក់កៅអីទៅកាន់វគ្គ ១៦ក្រុម ចុងក្រោយ Euro 2024

នៅទីបំផុត គេបានរកឃើញជើងខ្លាំងទាំង១៦ប្រទេស ដែលកក់កៅអីទៅកាន់វគ្គ១៦ក្រុមចុងក្រោយហើយ ក្នុងការប្រកួតពានរង្វាន់ Euro 2024 ដែលរៀបចំឡើងក្នុងប្រទេសអាល្លឺម៉ង់។

សម្រាប់ក្រុមទាំង១៦ ដែលបានកក់កៅអីទៅកាន់វគ្គបន្ទាប់នេះ រួមមាន៖ ក្រុមឥន្រ្ទីដែកអាល្លឺម៉ង់, ក្រុមតោកំណាចអង់គ្លេស, ក្រុមគោជល់អេស្ប៉ាញ,ក្រុមមាន់គោកបារាំង,ក្រុមបញ្ចខែលព័រទុយហ្គាល់, អ៊ីតាលី, ស្វីស, ដាណឺម៉ាក, អូទ្រីស, ស្លូវេនា, បែលហ្សិក, ស្លូវ៉ាគី, រ៉ូម៉ានី, ហ្សកហ្ស៊ី, ទួកគី និង ហូឡង់។

ការជួបគ្នានៅវគ្គ១៦ក្រុម៖
-ស្វីស ប៉ះ អ៊ីតាលី
-អង់គ្លេស ប៉ះ ស្លូវ៉ាគី
-រ៉ូម៉ានី ប៉ះ ហូឡង់
-អូទ្រីស ប៉ះ ទួកគី
-អាល្លឺម៉ង់ ប៉ះ ដាណឺម៉ាក
-អេស្ប៉ាញ ប៉ះ ហ្សកហ្ស៊ី
-បារាំង ប៉ះ បែលហ្សិក
-ព័រទុយហ្គាល់ ប៉ះ ស្លូវេនា ។
គួរបញ្ជាក់ថា ក្រុមដែលលើកពានរង្វាន់នេះច្រើនជាងគេ គឺក្រុមជម្រើសជាតិអាល្លឺម៉ង់ និងអេស្ប៉ាញ ដោយឈ្នះម្នាក់ ៣ដង ខណៈ អ៊ីតាលី និងបារាំង ឈ្នះម្នាក់ ២ដង។ ក្នុងឆ្នាំនេះ ក្រុមជម្រើសជាតិ អុីតាលី ជាក្រុមការពារតំណែងជើងឯក៕

អត្ថបទទាក់ទង