Close

ការចាត់តាំងមន្ត្រីតាមឃុំ នឹងក្លាយជាកត្តាជំរុញដ៏សំខាន់សម្រាប់កសិកម្ម​លក្ខណៈគ្រួសារ

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី៧ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
ការចាត់តាំងមន្ត្រីតាមឃុំ នឹងក្លាយជាកត្តាជំរុញដ៏សំខាន់សម្រាប់កសិកម្ម​លក្ខណៈគ្រួសារ ការចាត់តាំងមន្ត្រីតាមឃុំ នឹងក្លាយជាកត្តាជំរុញដ៏សំខាន់សម្រាប់កសិកម្ម​លក្ខណៈគ្រួសារ

ក្រសួងកសិកម្មកាលពីដើមឆ្នាំ ២០២៣ បានចាប់ដំណើរការក្នុងការជ្រើសរើសមន្ត្រីកសិកម្មឃុំ ចំនួន ១០រូប សម្រាប់ធ្វើការជិតស្និទ្ធជាមួយកសិករនៅតាមមូលដ្ឋាន។ ការចាត់តាំងបែបនេះ នឹងធ្វើឡើង ដោយយកស្រុកមួយជាគំរូក្នុងការអនុវត្តន៍។

ដោយឡែក ជាគម្រោងរបស់រាជរដ្ឋាភិបាល គឺចង់ពង្រីកការបណ្ដុះបណ្ដាលនេះឱ្យទៅ​គ្រប់ឃុំនៅ​ទូទាំងប្រទេស ធ្វើយ៉ាងណាឱ្យចាប់ពីអាណត្តិទី៧នេះទៅ ប្រជាកសិករគ្រប់ភូមិ គ្រប់ឃុំទទួល​បានមន្ត្រីកសិកម្មល្អសម្រាប់ធ្វើការជាមួយពួកគេជាប្រចាំ។

បើតាមឯកឧត្តម យ៉ង សាំងកុមារ​ រដ្ឋលេខាធិការក្រសួងបរិស្ថាន
បានឱ្យដឹងថា ​បើសិនជាការងារនេះ​ជោគជ័យ ការងារពង្រីកតទៅទៀតនឹងមានល្បឿនលឿន ម្យ៉ាងទៀតការរៀបចំនៅស្រុកជើងព្រៃនេះ វាជាបទពិសោធន៍ ជាមេរៀនក្នុងការរៀបចំការពង្រីកទៅឆ្នាំ ២០២៤ ២០២៥ បានងាយជាងមុន។

ដោយឡែក សម្រាប់ពេលនេះ ក្រសួងកសិកម្មកំពុងធ្វើការងារដោយផ្ដោតលើការបណ្ដុះបណ្ដាល​មន្ត្រីកសិកម្មទាំង១០រូប សម្រាប់ចុះជួយប្រជាជនទាំង១០ឃុំ នៅក្នុងស្រុកជើងព្រៃ។ នៅក្រោយការបណ្ដុះបណ្ដាលនេះ មន្ត្រីទាំង១០រូបនឹងមានតួនាទីដូចជា៖

ត្រូវមានទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីប្រមូលព័ត៌មាន និងធ្វើរបាយការណ៍ពីស្ថានភាព​កសិកម្មរបស់ឃុំ ត្រូវធ្វើការជាមួយអាជ្ញាធរមូលដ្ឋានដើម្បីផ្សព្វផ្សាយឱ្យកសិករយល់ដឹង និងចូលរួមសហការ។ បន្ទាប់មកទៀតគឺ ត្រូវជ្រើសរើសកសិករដែលស្ម័គ្រចិត្តចូលរួមសហការ និងធ្វើបច្ចុប្បន្ន​ភាពទិន្នន័យកសិករសហកា គាំទ្រដល់កសិករក្នុងការរៀបចំ និងអភិវឌ្ឍន៍ផែន​ការផលិត ផ្សារភ្ជាប់មកទីផ្សារ។

ជាងនេះទៅទៀត មន្ត្រីទាំង១០រូបនឹងត្រូវធ្វើការផ្សព្វផ្សាយ និងបណ្ដុះបណ្ដាលកសិករ លើប្រធាន​បទផ្សេងៗទាក់ទងនឹងបច្ចេក​ទេស​កសិកម្ម និងអាហាររូបត្ថម្ភ ត្រូវសម្របសម្រួលដល់កសិករ​ឱ្យទទួលបាននូវព័ត៌​មាន​បច្ចេកទេស ការពិគ្រោះយោបល់​និង​ការ​បណ្ដុះ​បណ្ដាលពីអ្នកជំនាញ​ផ្សេងៗ​។

មន្ត្រីទាំងនោះ​ក៏នឹងត្រូវ​សម្របសម្រួលកសិករក្នុងការចងក្រងជាក្រុម ឬសហគមន៍ ជួយដល់​ក្រុម និងសហគមន៍កសិករក្នុងការ​សហការជាមួយរោងម៉ាស៊ីន ក្រុមហ៊ុន អ្នកផ្គត់ផ្គង់ ធនាគារ និងអង្គការពាក់ព័ន្ធផ្សេងៗ។ ជួយរៀបចំផែនការ និងរបាយការណ៍​វឌ្ឍនភាពការងារ​ឱ្យបានទៀងទាត់​ ជួយសម្របសម្រួលប្រជាកសិករចូលរួមសម្រាប់ផលិត​សម្ភារៈផ្សព្វផ្សាយ និងចុងក្រោយគឺជួយ​សម្រប​សម្រួលបញ្ជ្រាបសេវាផ្សព្វផ្សាយ។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលបានគាំទ្រយ៉ាងខ្លាំងទៅលើវិស័យកសិកម្ម ជាពិសេសលើការធ្វើកសិកម្ម ជាលក្ខណៈគ្រួសារ ដោយធ្វើយ៉ាងណាលើកស្ទួយការដាំដុះក្នុងស្រុក និង «ការនាំចេញ​នៅនឹង​កន្លែង» ដែលជាផ្នែកមួយក្នុងការទាញសេដ្ឋកិច្ចជាតិឱ្យរីកចម្រើន៕

អត្ថបទទាក់ទង